ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស តារាស្រីនៃភាពមិនចុះចាញ់ឧបសគ្គ
ម្ចាស់បទ វីរនារី កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងស្រីដែលមានខ្សែជីវិតជួបឧបសគ្គជាច្រើនស្ទើរងើបមុខមិនរួច តែទោះបីជាយ៉ាងណាកញ្ញានៅតែមានកម្លាំងចិត្តឈរជើងមកដល់បច្ចុប្បន្ននេះ។

ទេព បូព្រឹក្ស កើតនៅឆ្នាំ ១៩៩៣ នៅទីក្រុងភ្នំពេញ ដែលមានប្អូន ២ នាក់។ បូព្រឹក្ស ត្រូវបានគេស្គាល់ថា ជាចៅទួតរបស់លោកយាយ សារាំ ប៉ាក់។ នាងបានចូលប្រឡូកសិល្បៈ តាំងពីអាយុ ៩ ឆ្នាំ មកម្ល៉េះ ហើយនាងធ្លាប់ជាប់ជយលាភីលេខ ១ ក្នុងកម្មវិធីប្រឡងចម្រៀងសម័យរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៩ ក្នុងកម្មវិធី «តម្លៃនៃទេពកោសល្យ» កាលពីឆ្នាំ២០០០។ នៅអាយុ ១២ ឆ្នាំ ទេព បូព្រឹក្ស បានចូលថតភាពយន្តឲ្យក្រុមហ៊ុនហូលីវូត ដែលមកថតនៅស្រុកខ្មែរ។ នៅឆ្នាំ ២០០៨ ទេព បូព្រឹក្ស ត្រូវបានផលិតកម្មរស្មីស្ទឹងសង្កែ ជ្រើសរើសធ្វើជាតារាថ្មី ជំនួសនាង សួស សេងសប្តាហ៍ ដែលកាលនោះ នាងទើបមានអាយុ ១៦ ឆ្នាំ។ នៅឆ្នាំ ២០០៩ បន្ទាប់ពីចូលរស្មីស្ទឹងសង្កែជិតបាន ១ ឆ្នាំ បូព្រឹក្ស ក៏បានចាកចេញពីទ្រនំដំបូង ដោយនៅឆ្នាំដដែលនោះ ទេព បូព្រឹក្ស បានទៅចូលច្រៀងឲ្យផលិតកម្ម TV Production ដែលមានអ្នកនាង ញឹម ចាន់ថន ជាចាងហ្វាង។ ការបោះជំហានចូលផលិតកម្មថ្មីមិនបានប៉ុន្មានផង ទេព បូព្រឹក្ស ក៏បានប្រកាសផ្អាកពីសិល្បៈ និងបាត់មុខរហូតមក។ ក្រោយបាត់មុខអស់មួយរយៈ លុះដល់ឆ្នាំ ២០១១ នេះ ម្ចាស់បទ My សង្សារ បានលេចមុខនៅផលិតកម្មហង្សមាសតែម្តង ដោយពេលនោះ ទេព បូព្រឹក្ស ត្រូវបានខាងផលិតកម្មឲ្យនាងចាប់ដៃគូជាមួយតារាចម្រៀង ឆន សុវណ្ណរាជ។


ចំណែកជីវិតសិល្បៈនៅក្នុងផលិតកម្មហង្សមាសដែលធំជាងគេនៅប្រទេសកម្ពុជារបស់កញ្ញា ទេព បូព្រឹក្ស ពិតជាមិនងាយស្រួល ព្រោះមានរឿងជាច្រើនបានបោកបក់ចូលមក មិនថារឿងអាស្រូវ ជម្លោះ ការស្លៀកពាក់ស៊ិចស៊ី ការរាំ ហើយរឿងមួយចំនួនទៀតស្ទើរតែធ្វើឲ្យ បូព្រឹក្ស ឈប់ប្រឡូកក្នុងវិស័យចម្រៀងតទៅទៀត។ ដោយក្រោយចាប់ដៃគូជាមួយតារាចម្រៀងរ៉េប G-Devith ទេព បូព្រឹក្ស ក៏រងការរិះគន់មួយចាស់ដៃថា ជាតារាចម្រៀងបែកស្លុយដែលនាំការបំពុលដល់សង្គម និងយុវវ័យ។ នៅឆ្នាំ ២០១៩ កញ្ញា ទេព បូព្រឹក្ស ក៏សម្រេចចិត្តចាកចេញពីផលិតកម្មហង្សមាសតាមដៃគូស្នេហារបស់ខ្លួន គឺលោក G-Devith ដើម្បីធ្វើជាតារាចម្រៀងឯករាជ្យ។ ចៀសមិនផុត បូព្រឹក្ស នៅតែទទួលបានការរិះគន់ ថា ជាតារាធ្លាក់កូត ក្រោយពេលកញ្ញាចាប់ផ្ដើមធ្វើវីដេអូញុំាអីប្រម៉ូតផលិតផលនៅតាមបណ្ដាញសង្គម។ អស់ពីព្យុះភ្លៀងមួយចូលព្យុះភ្លៀងមួយរហូតដល់កម្រិតណាក៏ដោយតែ កញ្ញា ទេព បូព្រឹក្ស នៅតែតស៊ូរឹងមាំ ជម្នះរាល់ឧបសគ្គផ្សេងៗរហូតមកដល់បច្ចុប្បន្ន។ ហេតុផលទាំងនេះហើយទើប ទេព បូព្រឹក្ស ក្លាយជាតារាចម្រៀងស្រីដែលមិនចុះចាញ់ឧបសគ្គ និងបង្ហាញដល់អ្នកគាំទ្រ និងទស្សនិកជនថា បើទោះបីជាខ្លួនធ្លាក់ដល់ចំណុចណាក៏ដោយ ត្រូវតែតស៊ូជម្នះឧបសគ្គ ព្រមទាំងស្រលាញ់ខ្លួនឯងឲ្យបានច្រើន នឹងងើបឡើងដើរឆ្ពោះទៅមុខជានិច្ចកុំរាថយ។



គួររំលឹកថា តាមរយៈការខិតខំប្រឹងប្រែងបានធ្វើឲ្យ កញ្ញា ទេព បូព្រឹក្ស ទទួលបានគាំទ្រខ្លាំងក្រោយចេញបទចម្រៀង Top Of The Lady ឬ វីរនារី ដែលចូលរួមសហការជាមួយ Pleng ផ្ទុះការចូលទស្សនា ២៤ ម៉ោងទទួលបាន ១ M ៕





អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ