ជីវិតកម្សាន្ដ
“Kung Fu Hustle” វគ្គ២ ត្រៀមបង្ហាញវត្តមានឆាប់ៗ ក្រោយវគ្គ១ បញ្ចាំងចប់ជិត ២០ឆ្នាំ
បន្ទាប់ពីវគ្គ១ បញ្ចាំងចប់អស់រយៈពេលជិត ២ទស្សវត្សរ៍ ផ្ទាំងផ្សព្វផ្សាយភាពយន្ត Kung Fu 2 បានចេញជាផ្លូវការហើយ ធ្វើឱ្យអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារ ចំពោះការត្រឡប់មកវិញនៃខ្សែភាពយន្តនេះ។

ថ្មីៗនេះ អ្នកដឹកនាំរឿង ទិនហ្វី (Stephen Chow) បានបង្ហាញ Poster ផ្លូវការអំពីភាគទី២ នៃភាពយន្តរឿង Kung Fu’s Hustle ដោយបានធ្វើឲ្យបណ្ដាញសង្គមអាស៊ីភ្ញាក់មិនស្ទើរ ព្រោះភាពយន្តនេះចប់ការបញ្ចាំងអស់ពេល ១៨ឆ្នាំមកហើយ។
Kung Fu’s Hustle ជាភាពយន្តបែបកំប្លែង និងក្បាច់គុនបុរាណចិន ដែលសម្ដែងដោយអ្នកដឹកនាំរឿងផ្ទាល់តែម្ដង។ វាធ្លាប់បានវាយលុកលើអេក្រង់ហុងកុង កំលុងឆ្នាំ២០០៤ ហើយស្នាដៃមួយនេះអាចរកប្រាក់ចំណូលឱ្យទិនហ្វីសរុបជាង ១០២លានដុល្លារ បន្ទាប់ពីការបញ្ចាំងលើកដំបូង។

ភាពយន្ត Kung Fu Hustle ត្រូវបានគេចាត់ទុកជាភាពយន្តដ៏ជោគជ័យអំឡុងឆ្នាំនោះ មិនថានៅប្រទេសចិន និងនៅលើទីផ្សារអន្តរជាតិនោះទេ។ រហូតមកដល់បច្ចុប្បន្ន វានៅតែជាភាពយន្តដែលមានឥទ្ធិពលបំផុត ក្នុងអាជីពផលិតភាពយន្តហុងកុង។
បន្ទាប់ពីជោគជ័យយ៉ាងត្រចះត្រចង់ ទិនហ្វីដែលជាអ្នកដឹកនាំរឿងផង និងជាតួសម្ដែងផង ត្រៀមថតវគ្គ២ នៅក្នុងឆ្នាំ២០០៥ ប៉ុន្តែដោយសាមានបញ្ហាស្មុគស្មាញជាច្រើន ទើបលោកប្រកាសផ្អាកថតតាំងពីពេលនោះមក។

យ៉ាងណាមិញ ឆ្នាំ២០២២នេះ វគ្គបន្តរបស់ Kung Fu Hustle នឹងបង្ហាញវត្តមានជូនទស្សនិកជនទស្សនាម្ដងទៀត ដែលវាមានសាច់រឿង និងខ្លឹមសារខុសគ្នាពីភាគដំបូង ប៉ុន្តែនឹងនៅតែមានភាពស្រដៀងគ្នា ដែលវិលជុំវិញប្រធានបទសិល្បៈក្បាច់គុនដដែល ដើម្បីកុំឱ្យបាត់បង់ខ្លឹមសារដើមនៃភាពយន្ត។ ការរៀបចំវគ្គបន្តនេះនឹងថតនៅក្រៅប្រទេស ដោយមានការចូលរួមពីតួអង្គថ្មីៗជាច្រើន។ ក្នុងនោះអ្នកគាំទ្រ សង្ឃឹមថាតួអង្គលោក ទិនហ្វី នឹងត្រឡប់មកសម្តែងក្នុងរឿង Kung Fu 2 វិញផងដែរ។

Kung Fu Hustle ជាភាពយន្តដែលល្បីល្បាញជាច្រើនជំនាន់មកហើយ។ ភាពយន្តនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងបេះដូងរបស់ទស្សនិកជនទាំងកំលុងនិងក្រោយពេលចាក់ផ្សាយ។ គេសង្ឃឹមថា វគ្គបន្តរបស់ Kung Fu Hustle នឹងផ្ទុះឡើងម្តងទៀតនៅលើកញ្ចក់អេក្រង់អន្តរជាតិ បន្ទាប់ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រអស់រយៈពេលជិត ២០ឆ្នាំកន្លងមក៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ រំលឹកអតីកាលភាពយន្ត ចិន-ហុងកុង ពីតារាកំប្លែងវោហារសព្ទ ទិនហ្វី ធ្លាប់កក្រើកនៅ កម្ពុជា
ចុចអាន៖ ប្រវត្តិសិល្បៈជិត ៣០ឆ្នាំ របស់កំពូលតារាសម្ដែងចិន ត្រចៀកកាំ (Zhao Wei)

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ