ជីវិតកម្សាន្ដ
ទិដ្ឋភាពសិល្បករ-សិល្បការិនីល្បីៗ ចូលរួមហែរក្បូនឃោសនាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ គេឃើញមានវត្តមានរបស់តារាប្រុស- ស្រីល្បីៗជាច្រើនដួងដែលមានស្ទើរតែគ្រប់ទម្រង់បាននាំគ្នាមកចូលរួមក្បូនហែឃោសនាគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ។

តាមទិដ្ឋភាពជាក់ស្តែង គឺសិល្បករ-សិល្បការិនីដែលបានចូលរួមទាំងអស់សុទ្ធតែសម្តែងក្តីរីករាយផុសចេញពីក្រអៅបេះដូង និងគាំទ្រដោយស្មោះស្ម័គ្រជូនគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

ដោយឡែកសម្រាប់ថ្ងៃដំបូងនេះដែរគេក៏បានឃើញ ប្រធានសមាគមន៍សិល្បករខ្មែរអ្នកនាង ចន ច័ន្ទល ក្ខិណា ក៏បានបង្ហាញវត្តមានចូលរួម និងដឹកនាំសិល្បករ-សិល្បការិនីខ្មែរជាច្រើនដួងហែរក្បូនឃោសនាគាំទ្រជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ អ្នកនាងបានបង្ហោះភ្ជាប់រូបភាពអមដោយសំណេរថា អរគុណគណបក្សប្រជាជនដែលបានធ្វើឱ្យពួកយើងមានថ្ងៃនេះ។ អរគុណសន្តិភាព។

សូមបញ្ជាក់ថា នៅថ្ងៃ២១ ខែឧសភា ឆ្នាំ២០២២នេះ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ របស់គណបក្សនីមួយៗដែ លឈរឈ្មោះបោះឆ្នោត។យ៉ាងណាមិញសម្រាប់គ ណបក្សប្រជាជនជនកម្ពុជាក៏បានធ្វើសមកម្មភាពឃោសនា រក សម្លេងឆ្នោត យ៉ាងខ្លាំងក្លានាថ្ងៃដំបូងនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា












-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


