ជីវិតកម្សាន្ដ
អ្នកវាយតម្លៃសង្ឃឹមថា រសជាតិអ្នកមាន វគ្គបី នាំមកនូវការអប់រំសង្គមខ្ពស់
ទូរទស្សន៍ PNN គ្រោងនឹងបញ្ចេញនូវខ្សែរឿងភាគទូរទស្សន៍ដ៏សម្រិតសម្រាំងជំនាន់ទីបី ក្រោមចំណងជើងដ៏មានប្រជាប្រិយភាពរបស់ខ្លួន គឺរឿង«រសជាតិអ្នកមាន»វគ្គ ហេឡូអ្នកម៉ាក់។ នេះជាស្នាដៃបន្តនៃអ្នកនិពន្ធនិងដឹកនាំរឿងដ៏មានកេរ្តិឈ្មោះ គឺលោកស្រី ពាន់ភួង បុបា្ជ។

អ្នកនិពន្ធ ម៉ីសន សុធារី ដែលបានទស្សនាវគ្គខ្លះៗនៃភាពយន្តនេះ បានបញ្ចេញយោបល់ឱ្យយើងដឹងថា ការអប់រំដ៏ស៊ីជម្រៅ និងតថភាពជីវិតបច្ចុប្បន្ន ដែលមានឆ្លុះបញ្ចាំងអំពីជ្រុងខ្លះក្នុងជីវិតអាពាហ៍ពិពាហ៍របស់ស្ត្រីខ្មែរក្រោមគំនាបសេដ្ឋកិច្ចនិងទំនៀមទម្លាប់ចាស់បង្កប់ក្នុងរឿងភាគដ៏ល្អមួយខ្សែនេះ នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានថ្មីសម្រាប់សង្គមអ្នកទស្សនា។

ព្រឹកមិញនេះដែរ កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយ និងគ្រប់គ្រងការផលិតភាពយន្តខ្មែរ និងជាអ្នកផ្តើមគំនិតលើខ្សែរឿងភាគ សេរ៊ី រសជាតិអ្នកមាន ដ៏ល្បីរបស់ Pnn បានឱ្យយើងដឹងលំអិតបន្ថែមថា វគ្គ ហេឡូអ្នកម៉ាក់ និងផ្តល់នូវទស្សនាទានថ្មី សម្រាប់ស្ត្រីមេផ្ទះក្នុងការតស៊ូកែប្រែកម្រិតសមត្ថភាពសង្គមរបស់ខ្លួន មិនចុះចាញ់ឧបសគ្គ មិនបណ្តោយទៅតាមព្រហ្មលិខិតនិងមិនស្ងៀមស្ងាត់ចំពោះអំពើហិង្សាមិនថា កាយឬចិត្តក្តី ក្នុងរង្វង់អាពាហ៍ពិពាហ៍ពោរពេញដោយភាពផិតក្បត់។

កញ្ញាបន្តឱ្យយើងដឹងបន្ថែមទៀតដែរថា៖ «ប្រសិនបើយើងមិនព្យាយាមបង្កើតសាច់រឿង ដែលមានលំនាំបែបដំណោះស្រាយ បញ្ហានៅតែជាបញ្ហា ហើយយើងតែងតែរិះរកគ្រប់មធ្យោបាយ ប្រមូលផ្តុំអ្នកមានសមត្ថភាពមកជួយដល់យើងធ្វើយ៉ាងណាឱ្យរឿងភាគនៅភីអិនអិន ពោរពេញដោយដំណោះស្រាយសម្រាប់សង្គមជាក់ស្តែង!»
រឿង«រសជាតិអ្នកមាន»វគ្គ ហេឡូអ្នកម៉ាក់ក្រៅពីប្រមូលផ្តុំដោយក្រុមផលិតមានជំនាញខ្ពស់ សាច់រឿងចូលរួមដោយតារាល្បីៗជាច្រើនរូប អ្នកនិពន្ធ ពាន់ ភួងបុប្ផាបានអះអាងបន្ថែមទៀតដែរថា នេះជាសាច់រឿងដែលលោកស្រីធ្វើការសិក្សាវិធីសាស្ត្រថ្មី ក្នុងការទាក់ទាញពីមួយភាគទៅមួយភាគពេញដោយបញ្ហា ដែលរំលេចមកចោទ ក៏ដូចជា បានបង្កប់ដំណោះស្រាយ ។ ស្ត្រី ឬអ្នកទស្សនាទាំងឡាយ អាចចងចាំ នឹងប្រើប្រាស់ជាផ្នត់គំនិតវិជ្ជមានសម្រាប់យកទៅប្រើដឹកនាំជីវិតពិតបាន។



លោកស្រីបានពន្យល់បន្ថែមដែរថា ជីវិតមនុស្សរមែងពឹងផ្អែកលើមាសប្រាក់លុយកាក់លើវិស័យគាំទ្រជាច្រើននៃការរស់នៅ ប៉ុន្តែសុភមង្គលក្នុងគ្រួសារ គឺជាអ្វីមួយលើសពីការដែលប្រាក់អាចសន្យាបាន។ « នៅក្នុងរសជាតិអ្នកមានទាំងប៉ុន្មានវគ្គមកនេះ យើងខ្ញុំបានបង្កប់មកនូវការអប់រំអំពីស្មារតីនៃខ្លួនទីពឹងខ្លួនជាជាងការពឹងផ្អែកលើគូជីវិត ឬគ្រួសារដែលជាអ្នកមាន! ជាអ្នកនិពន្ធមួយរូប ខ្ញុំយល់ថា សង្គមបច្ចុប្បន្នត្រូវការភាពយន្តឬបទនិពន្ធបែបនេះច្រើនឡើងៗដើម្បីចូលរួមកាត់បន្ថយការដើរខុសផ្លូវ និងទំនោរស៊ីវិល័យ យកប្រាក់បាំងមុខហួសហេតុ ក្នុងសង្គមដ៏ជឿនលឿន!»
ទូរទស្សន៍ Pnn មានគម្រោងនឹងសម្ពោធចេញផ្សាយកម្រងភាពយន្តដ៏ល្អនេះ នៅព្រឹកថ្ងៃ ទី ០២ ខែមិថុនានេះ ហើយ រឿងរសជាតិអ្នកមាន វគ្គ ៣ វគ្គហេឡូអ្នកម៉ាក់ នេះ នឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហ វេលាម៉ោង ៨ ដល់ ៩ យប់ ចាប់ពីថ្ងៃទី ០៦ ខែមិថុនាតទៅ ។
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


