ជីវិតកម្សាន្ដ
រំឭកស្នាដៃភាពយន្តពីររឿងរបស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន នាអំឡុងឆ្នាំ ១៩៩១
ទស្សនិកជនបានដឹងហើយថា លោកគង្គ ប៊ុនឈឿន គឺជាកវីនិពន្ធខ្មែរជំនាន់ដើមដ៏ល្បីឈ្មោះមួយរូបនៅក្នុងទសវត្សរ៍ទី៥០ រហូតមក។ លោកមានរហ្សនាមថាជាកវីស្លាបបកាមាសនៃដងស្ទឹងសង្កែ។
លោកមានជំនាញខាងផ្នែកនិពន្ធ និងមានអាជីពនិពន្ធចម្រៀង និពន្ធអត្ថបទ និងដឹកនាំរឿង។ ស្នាដៃនិពន្ធមាននិពន្ធទំនុកច្រៀងនិងនិពន្ធរឿងប្រលោកលោកជាដើម។
តាមឯកសារមួយចំនួនដែលបានស្រាវជ្រាវនិងរៀប រាប់ពីប្រវត្តិកវីជើងចាស់ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ធឺនោះគឺលោក គង្គ ប៊ុនឈឿន បានឲ្យដឹងថា លោកគង្គ ប៊ុនឈឿន គឺជាបុគ្គលម្នាក់ដែរបានបន្សល់ទុកនូវស្នាដៃជាច្រើនឲ្យប្រជាជនខ្មែរចង់ចាំពុំភ្លេច ជាពិសេសបទចំរៀងពិរោះៗជាច្រើនរាប់រយបទផងដែរ។

ដោយឡែក បើយោងតាមការចែករំលែករបស់ចៅកម្ពុជា ក៏បានធ្វើការរំឭកអនុស្សាវរីយស្នាដៃរបស់លោក គង្គ ប៊ុនឈឿន នាអំឡុងឆ្នាំ១៩៩១ ដែលកាលនោះលោកបានផលិតនូវខ្សែភាពយន្តចំនួនពីររឿងរួមមាន៖
១.រឿង”កុលាបបាត់ដំបង”ដកស្រង់ចេញពីប្រលោមលោករឿង “ទឹកភ្នែកកុលាបបាត់ដំបង” ស្នាដៃដ៏ល្បីល្បាញរបស់លោក គង្គ ប៊ុនឈឿន ផ្ទាល់ដែលបានបោះពុម្ពផ្សាយនាអំឡុងឆ្នាំ១៩៧៣។ រឿងនេះ គឺរៀបរាប់អំពីបុរសជាអ្នកកាសែតម្នាក់ដែលចុះយកព័ត៌មាននៅជិតសមរភូមិក្ដៅមួយ ហេីយក៏ត្រូវរងគ្រោះបណ្តាលឲ្យពិការភ្នែកដោយត្រូវគ្រាប់រំសេវគ្រាប់បែកខ្ទាតចូល ហេីយបុរសនោះត្រូវបានកូនក្រមុំអ្នកជនបទម្នាក់នាទឹកដីបាត់ដំបងជួយសង្គ្រោះឱ្យរួចជីវិត។
បុរសនោះត្រូវបែកពីនាងក្រមុំបាត់ដំបងទាំងអាល័យ នៅពេលដែលគេតាមរកឃេីញហេីយត្រូវទៅព្យាបាលនៅទីក្រុងវិញ។ នៅក្នុងប្រលោមលោកនេះ បានបញ្ចូលនូវបទចម្រៀងដ៏សែនពីរោះលន្លង់លន្លោចចំនួនពីរបទរួមមាន៖ ១,ស្រណោះផ្កាក្ទម្ព: (លោក សុីន សុីសាមុត) និង២, ថ្ងៃដែលអូនចុកឈាម (លោកស្រី រស់ សេរីសុទ្ធា)។

២.រឿង “ស្លៀកខ្យល់ដណ្ដប់មេឃ” គឺលោក គង្គ ប៊ុនឈឿន បានយកលំនាំខ្លះពីខ្សែភាពយន្តមុនដែលលោកធ្លាប់ផលិតម្ដងរួចមកហេីយនាអំឡុងឆ្នាំ១៩៧៣។ រឿងនេះគឺរៀបរាប់អំពីទង្វេីកូនៗរួមគ្នាផ្ចាញ់ផ្ចាល់ ជាមួយឪពុកម្ដាយដែលរិះកំណាញ់ស្វិតដោយកូនៗទាំងនោះប្រេីឧបាយកលបេីកកន្លែងយកខ្យល់អាកាសបំភ័ន្តភ្នែក ដោយបោកយកលុយឪពុកម្ដាយខ្លួនទៅជួយផលប្រយោជន៍សង្គមជាដេីម។
រឿងទាំងពីរនេះផលិតនៅក្នុងឆ្នាំ១៩៩១ គឺជាស្នាដៃដឹកនាំផ្ទាល់របស់ លោក គង្គ ប៊ុនឈឿន នៃផលិតកម្មឆពណ្ណរង្សីភាពយន្ត ដែលមានលោកស្រី តាត គីមលន ជាភរិយាគឺជាចាងហ្វាងផលិតកម្មផ្ទាល់។ ផលិតកម្មនេះគឺបានបេីកដំណេីរការនាអំឡុងឆ្នាំ ១៩៨៩៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


