ជីវិតកម្សាន្ដ
ទិន្នន័យថ្មីបញ្ជាក់ថា តារាស្រី ថៃ ១០ រូបនេះ ជាបុគ្គលរកចំណូលបានច្រើនជាងគេ ក្នុងប្រទេស
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា តារាស្រីថៃ ១០ រូប រកចំណូលបានច្រើនជាងគេបង្អស់ក្នុងប្រទេស។ ចំណែកប្រាក់កម្រៃដែលពួកគេទទួលបាន ភាគច្រើនមកពីការសម្ដែងភាពយន្ត ផ្សាយពាណិជ្ជកម្ម និងព្រឹត្តិការណ៍ផ្សេងៗ។
យ៉ាងណាមិញ ដើម្បីរកចំណូលបានច្រើន ក្នុងនាមជាបុគ្គលសាធារណៈ តារាល្បីៗទាំងនោះក៏ត្រូវបានគេស្គាល់ថា មានជំនាញសម្ដែងគួរឲ្យចាប់អារម្មណ៍ និងទេពកោសល្យជាច្រើន ដែលមិននឹកស្មានដល់ ។
១ Aum Patchrapa

ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៧ មក ពេលនេះ Aum គឺជាតារាស្រីដែលរកចំណូលបានច្រើនជាងគេក្នុងប្រទេសថៃ។ ទន្ទឹមនោះ នាងស៊ីថ្លៃថតភាពយន្តជិត៦ពាន់ដុល្លារក្នុង១ភាគ។ ចំពោះការផ្សាយពាណិជ្ជកម្ម និងព្រឹត្តិការណ៍នានា Aum នៅតែទទួលបានតំណែងជាសិល្បករដែលរកចំណូលបានច្រើនជាងគេ សម្រាប់ការផ្សាយពាណិជ្ជកម្ម ៤៣,៦៩៩ ដុល្លារ។
២ Chompoo Araya

សម្ដែងជាលើកដំបូងបន្ទាប់ពី Aum មួយឆ្នាំ Chompoo គឺជាសិល្បករថៃដែលមានឈាមជ័រអង់គ្លេស និងឡាវពីឪពុកម្ដាយ។ ថ្វីត្បិតតែពេលនេះ នាងបានសម្រាកពីការសម្ដែងរឿងភាគក៏ដោយ ក៏ម្ដាយកូនបីរូបនេះ នៅតែជាតារាស្រីដែលរកចំណូលបានច្រើនជាងគេរបស់ប្រទេស។ ចំណែកក្នុងមួយរឿងភាគ នាងស៊ីថ្លៃ ៤,៣៦៩ពាន់ដុល្លារ សម្រាប់ការថតផ្សាយពាណិជ្ជកម្មនីមួយៗ នាងទទួលបាន២៩,១៣២ និង ៤សែនដុល្លារសម្រាប់ការចូលរួមកម្មវិធីម្តង។
៣ Yaya Urassaya

គឺជាតារាស្រីថៃដែលមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ននេះ។ ឆ្នាំនេះនាងគ្រោងនឹងត្រលប់មកវិញជាមួយនឹងរឿងភាគថ្មីចំនួនពីរដែលមានចំណងជើងថា Bad Romeo និង The Kinnaree Conspiracy បន្ទាប់ពីបានសម្តែងរឿងចុងក្រោយក្នុងឆ្នាំ ២០១៩ ។ ក្នុងមួយរឿងភាគ Yaya ស៊ីថ្លៃ ២,៤៧៥ដុល្លារ។ ក្នុងពេលមមាញឹកក្នុងការថតរឿង តារាថៃដំបូងគេដែលទទួលបានចំណងជើងជា Friends of Louis Vuitton និងលេចមុខលើ Vogue នៅសហរដ្ឋអាមេរិកក៏ជាតារាពាណិជ្ជកម្មតម្លៃ ២៦២,១៦៧ លាន។ សូម្បីពេលចូលរួមកម្មវិធីមួយចំនួន Yaya នឹងទទួលបានតម្លៃខ្លួន ៨,៧៣៨ ដុល្លារ។
៤ Bella Ranee

Bella នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ តាមរយៈរឿង Love Destiny 2។ នាងក៏គ្រោងនឹងសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរឿង Love Destiny The Movie ផងដែរ។ Bella ក៏ជាតារាស្រីថៃដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២២ដែរ។ នាងទទួលបានប្រាក់ឈ្នួល ២,៣២៩ ដុល្លារក្នុងការថតរឿងមួយរឿង ២៦២,១០៨ លានដុល្លារ សម្រាប់ការផ្សាយពាណិជ្ជកម្ម និង ៥,៨២៤ លានដុល្លារក្នុងការចូលរួមកម្មវិធីមួយ។
៥ Mai Davika Hoorne

ក្នុងនាមជាតារាស្រីថៃដែលមានអ្នក Follow ច្រើនជាងគេនៅលើ Instagram គ្មានអ្វីប្លែកទេដែលឈ្មោះរបស់ Davika ត្រូវបានបញ្ចូលក្នុងបញ្ជីតារាស្រីថៃទាំង ១០ រូប ដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០២២។ សម្រាប់រឿងភាគនីមួយៗ ដែលនាងសម្ដែង Davika ទទួលបាន ៤,៣៦៨ ដុល្លារ។ តារាស្រីដែលល្បីក្នុងប្រទេសអាស៊ីជាច្រើន បន្ទាប់ពីសម្តែងក្នុងរឿង Pee Mak ក៏ទទួលបានតម្លៃខ្លួនខ្ពស់ សម្រាប់គម្រោងផ្សាយពាណិជ្ជកម្ម និងព្រឹត្តិការណ៍នានា ២៣៣ លានដុល្លារ សម្រាប់ការផ្សាយពាណិជ្ជកម្ម និង ៥,៨២៥ ដុល្លារសម្រាប់ព្រឹត្តិការណ៍។
៦ Baifern Pimchanok

គឺជាតារាស្រីដែលជោគជ័យបំផុតក្នុងវិស័យសិល្បៈថៃ ដោយសារជំនាញសម្ដែងដ៏អស្ចារ្យរបស់នាង។ ដូច្នេះហើយនាងក៏ស៊ីថ្លៃខ្ពស់៤,៣៦០ដុល្លារ ក្នុងមួយវគ្គ។ ក្រៅពីការសម្ដែងក្នុងរឿងភាគ ឬភាពយន្ត Baifern ក៏បង្ហាញខ្លួនជាញឹកញាប់ក្នុងការផ្សាយពាណិជ្ជកម្ម ហើយទទួលបានប្រាក់ឈ្នួលរហូតដល់៤,៣៦៧ដុល្លារ និងការចូលរួមព្រឹត្តិការណ៍នានា ដោយមានតម្លៃខ្លួន២៣២,៩២៩ លានដុល្លារ ។
៧ Nune Woranuch

ជាតារាសម្ដែងមានទេពកោសល្យ បានបង្ហាញជំនាញសម្ដែងក្នុងរឿងភាគជាច្រើនរឿង។ ឥឡូវនេះ នាងក៏ទទួលបានប្រាក់កម្រៃយ៉ាងច្រើន សម្រាប់វគ្គនីមួយៗនៃរឿង មានតម្លៃដល់ទៅ៤,៣៦៧ ដុល្លារ។ បច្ចុប្បន្ននេះ នាងក៏បានត្រលប់មកថតរឿង “Kem Sorn Plai”និងទទួលបានតម្លៃខ្លួនខ្ពស់ក្នុងការចូលរួមក្នុងកម្មវិធីមួយចំនួនដល់ទៅ ៣,៤៩៥ ដុល្លារ។ ចំណែកការថតផ្សាយពាណិជ្ជកម្ម មានតម្លៃ ២៣៣,០០៣ ដុល្លារ។
៨ Taew Natapohn

Taew ជាតារាពហុជំនាញមិនធម្មតា ព្រោះនាងមិនត្រឹមតែពូកែខាងសម្ដែងទេ ថែមទាំងមានទឹកដមសំឡេងពីរោះ និងជំនាញរាំដ៏អស្ចារ្យទៀតផង។ ក្នុងមួយរឿងភាគ នាងទទួលបាន២,៣៣០ ដុល្លារ ព្រឹត្តិការណ៍ធំៗនាងស៊ីថ្លៃ៥,២៤២ ដុល្លារ និងពាណិជ្ជកម្ម ២០៣,៨៧៣ ដុល្លារ។
៩ Min Pechaya

មិនបានបន្តកិច្ចសហការជាមួយប៉ុស្តិ៍លេខ ៧ ថៃ បន្ទាប់ពីកុងត្រាចាស់បានផុតកំណត់ក្នុងខែធ្នូ ឆ្នាំ ២០២០ពិតមែន។ ទោះបីជាយ៉ាងនេះក្តី Min នៅតែជាតារាស្រីថៃដែលរកចំណូលបានច្រើនជាងគេ។ នាងទទួលបានប្រាក់ ៤,៣៦៨ ដុល្លារក្នុងមួយវគ្គ។ លើសពីនេះ តួឯកស្រីក្នុង”Devil Sister ” ទទួលបានប្រាក់ចំនួន ២០៣,៨៨៥ លានដុល្លារ សម្រាប់ការផ្សាយពាណិជ្ជកម្ម និង ២,៩១២ សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួនក្នុងប្រទេស។
១០ Pancake Khemanit

Pancake បានធ្វើការនៅក្នុងឧស្សាហកម្មនេះអស់រយៈពេល ១០ ឆ្នាំមកហើយ។ នាងកំពុងថតរឿងភាគថ្មី “Signal” ជាមួយ Non Chanon និង Shahkrit Yamnam ខណៈតារារូបនេះ ស៊ីថ្លៃ ៤,៣៧០ដុល្លារ ក្នុងមួយវគ្គ។ នាងក៏ទទួលបានថ្លៃខ្ពស់សម្រាប់ការថតផ្សាយពាណិជ្ជកម្មចំនួន ១៤៥,៦៧២ដុល្លារ និងថ្លៃចូលរួមព្រឹត្តិការណ៍មួយចំនួនចំនួន ២,៦២១ ពាន់ដុល្លារ។
ក្រៅពីគម្រោងរឿងភាគឆ្នាំនេះ នាងក៏បានឈ្នះពានរង្វាន់ជាច្រើននៅប្រទេសចិន និងបានចូលរួមក្នុងរឿងចំនួនពីរដែរគឺ “Six Characters” និង “The World of Killing People”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្លែកភ្នែក! Park Bo Gum បង្ហាញខ្លួនជាមួយតារា ថៃ ជួរមុខជាច្រើន ឲ្យប្រេនលំដាប់មួយ
ចុចអាន៖ទម្លាយសម្រស់ Pancake ១៨ ឆ្នាំមុន ពេលគ្រងមកុដនៅ ចិន មើលហើយមិនសរសើរមិនបាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២០ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ