ជីវិតកម្សាន្ដ
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ៥០០០ ដុល្លារដល់បេក្ខជន ទុំ រដ្ឋា ថែមឲ្យសិក្សាចូលក្របខណ្ឌមន្រ្តីយោធា
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៥ ០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោក អ៊ឹម ជីវ៉ា ។

លោក អ៊ឹម ជីវ៉ា បានលើកឡើងទៀតថា ក្រៅពីការឧបត្ថម្ភថវិកា ៥០០០ ដុល្លារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានឧបត្ថម្ភនូវថវិកា ២លានរៀលជូនជីដូនរបស់លោក ទុំ រដ្ឋា ផងដែរ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូនរួចកាលពីថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ តាមរយៈកាកបាទក្រហមកម្ពុជា។


លើសពីនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបាននឹងកំពុងពិនិត្យសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង។
ជិត ១ សប្ដាហ៍ហើយដែលអ្នកលេងបណ្ដាញសង្គមព្យាយាមវែកញែករកខុសត្រូវលើបេក្ខជន ទុំ សុវត្ថិ ជាមួយគណៈកម្មការទាំង ៤ រូបរបស់កម្មវិធី«Cambodian Idol» រដូវកាលទី៤វគ្គ Judge Audition។ បន្ទាប់ពីគណៈកម្ម ការសម្រេចជម្រុះបេក្ខជន ទុំ រដ្ឋា ហៅទុំ សុវត្ថិ ចេញពីកម្មវិធីនៅក្នុងវគ្គនេះ ដោយសំឡេងគាំទ្រ ២ និងមិនគាំទ្រ ២ ក៏ស្រាប់តែផ្ទុះការរិះគន់កម្មវិធីនេះចំពោះគណៈកម្មការ ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា ដែលមិនបានផ្ដល់សំឡេងគាំទ្រ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


