Connect with us

ជីវិតកម្សាន្ដ

ឯម គុនថង ឈ្នះពាន Miss Fashion Award លើឆាក Miss Global ប្រទេសឥណ្ឌូណេស៊ី

បានផុស

នៅ

ពិតជា​រំភើប​ណាស់​ ខណៈដែល​បវរកញ្ញា​តំណាង​កម្ពុជា Miss Global Cambodia២០២១ កញ្ញា ឯម គុន​ថង បានឈ្នះ​ពានរង្វាន់​មួយ​ហើយ​នៅលើ​ឆាក​ប្រកួត​អន្តរជាតិ​នា​ប្រទេស​ឥណ្ឌូ​ណេស៊ី ក្នុង​វគ្គ​ប្រកួត​បឋម​ គឺ​ពានរង្វាន់ Miss Fashion Award ។​

​បើតាម​ការ​បង្ហោះ​នៅលើ​ផេ​ក ​Team Cambodia បាន​ឲ្យ​ដឹងថា​ បើតាម​ខ្ញុំ​ដឹង​មិន​ខុស​ទេ​ពាន​ដែល​នាង​ទទួលបាន ​គឺ​ពាន​ Miss Fashion​។ ​យ៉ាងណា​មិញ​អ្នកឈ្នះ​ គឺ Miss Global Cambodia 2021។ Miss Global Cambodia 2022 ទទួលបាន​ពាន​នេះ​ជំនួស​នាម​ឲ្យ ​Miss Global Cambodia 2021។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គេ​ចាំបាន​ថា ​បវរកញ្ញា​តំណាង​កម្ពុជា Miss Global Cambodia ២០២១​ គឺ​ កញ្ញា ឯម គុន​ថង​ កាលពី​ថ្ងៃទី ៣០​ ខែមិថុនា​កន្លង​ទៅ បាន​ចេញដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ Miss Global 2022​។ គិត​មកដល់ពេលនេះ​ មាន​រយៈពេល​ជាង​មួ​យស​ប្តាហ៍​មកហើយ​ដែល Miss Global Cambodia ២០២១ ​កំពុងស្ថិត​នៅលើ​ទឹកដី​ប្រទេស​ឥណ្ឌូ​ណេស៊ី​ ដើម្បី​ចូលរួម​ការប្រកួត​កម្ម​វិធី​អន្តរជាតិ​នេះ​។​

​ក្នុង​វត្តមាន​នោះដែរ​ គេ​ឃើញថា​ បវរកញ្ញា​តំណាង​កម្ពុ​ជា ឯម គុន​ថង និង​បេក្ខភាព​មកពី​បណ្តា​ប្រ​ទេស​ផ្សេងៗ​ទៀត​កំពុងតែធ្វើការ​ហ្វឹកហាត់​យ៉ាង​យកចិត្ត​ទុកដាក់​ព្រមទាំង​មានការ​ជួបជុំ​ និងធ្វើដំណើរ​ទស្សនកិច្ច​រួមគ្នា​នៅលើ​ទឹកដី​ឥណ្ឌូនេស៊ី​ផងដែរ​។ ទន្ទឹមគ្នានេះ​ កាលពី​រាត្រី​ថ្ងៃទី ​០៨ ខែមិថុនា ​ឆ្នាំ​ ២០២២ កម្មវិធី Miss Global 2022 បាន​ឈានដល់​វគ្គ​ប្រកួត​បឋម​ ដែល​កម្មវិធី​តម្រូវឱ្យ​បេក្ខភាព​តំណាង​ប្រទេស​នីមួយៗ​ប្រកួត​លើ​វិញ្ញាសា​ដើរ​បង្ហា​ញ​ឈុត​រាត្រី​ស្រមោល ​ឈុត​ហែល​ទឹក និងឈុត​តំណាង​ជាតិ​ជាដើម​។​

​តាម​ការកត់សម្គាល់​ នៅក្នុង​វគ្គ​ប្រកួត​បឋម​នេះ​ដែរ បវរកញ្ញា​តំណាង​កម្ពុជា ​គឺ​កញ្ញា​ ឯម គុន​ថង​ ក៏បាន​ឈ្នះ​ពានរង្វាន់​មួយ​ហើយ​នៅលើ​ឆាក​ប្រកួត​អន្តរជាតិ​នេះ​ គឺ​ពានរង្វាន់​ Miss Fashion Award​ ខ ណៈអ្នកគាំទ្រ​ និង​មហាជន​កំពុង​សម្តែង​ការអបអរ​ និង​លើកទឹកចិត្ត​នាង​បន្ថែមទៀត​ផងដែរ​៕​

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម