ជីវិតកម្សាន្ដ
ម្ចាស់ស្នាដៃរឿង «ថាម៉េច យើងស្រលាញ់គ្នា» ស្នើអ្នកអានកុំម៉ៃរឿងប្រលោមលោកបែបស្នេហាមិនល្អទាំងអស់
អ្នកនិពន្ធរឿងប្រលោមលោកកញ្ញា គឹម ឌីណា បានសំណូមពរឲ្យពលរដ្ឋខ្មែរ បង្កើនការអានឲ្យបានច្រើន និងស្នើកុំឲ្យមានការវាយតម្លៃបែបអវិជ្ជមានចំពោះគ្រប់អ្នកនិពន្ធរឿងប្រលោមលោកបែបស្នេហាទាំងអស់នៅកម្ពុជា។ កញ្ញាថា ប្រសិនបើបានអានសៀវភៅរឿងណាដែលមិនល្អ សូមបន្តស្វែងរកអានស្នាដៃរបស់អ្នកនិពន្ធណាមួយផ្សេងទៀត ដោយចៀសវាងនូវការលើកឡើងថា ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់។

លើកឡើងនៅក្នុងពិធីសម្ពោធសៀវភៅរឿងប្រលោមលោកដែលជាស្នាដៃថ្មីមានចំណងជើងថា «ថាម៉េច យើងស្រលាញ់គ្នា?» រួមជាមួយនឹងបទចម្រៀងថ្មី៣បទទៀត កាលពីថ្ងៃសៅរ៍ ទី ១១ ខែមិថុនា កន្លងទៅថ្មីៗនេះ កញ្ញា គឹម ឌីណា បានឲ្យដឹងថា គិតមកដល់ពេលនេះកញ្ញានិពន្ធសៀវភៅបែបប្រលោមលោកចំនួន៦ក្បាលរួចមកហើយ។ ក្រៅតែពីរឿងបែបប្រលោមលោក កញ្ញាក៏បាននិពន្ធរឿងអប់រំខ្លីៗ ល្ខោននិយាយ និងបទចម្រៀងសម័យបែបយុវវ័យមួយចំនួនផងដែរ។

អ្នកនិពន្ធរូបនេះអះអាងថា សៀវភៅរឿងប្រលោមលោកបែបមនោសញ្ចេតនាដែលជាស្នាដៃរបស់ខ្លួនមួយចំនួន បានឆក់យកបេះដូងរបស់យុវវ័យដែលនិយមការអាន។ កញ្ញា គឹម ឌីណា សង្កត់ធ្ងន់ថា ក្រៅពីការអានកម្សាន្តអារម្មណ៍ កញ្ញាចង់ឲ្យអ្នកដែលនិយមគាំទ្រស្នាដៃនិពន្ធទាំងអស់របស់កញ្ញា ពិសេសយុវវ័យរៀនស្វែងយល់អំពីការសំរេចចិត្តរបស់តួអង្គក្នុងរឿង ឬមនុស្សម្នាក់ៗដែលរស់នៅក្នុងសង្គមជាក់ស្ដែង។

ងាកទៅសៀវភៅរឿងដែលជាស្នាដៃថ្មីក្រោមចំណងជើងថា «ថាម៉េចយើងស្រលាញ់គ្នា?»ដែលមានកម្រាស់ជិត២០០ទំព័រឯនេះវិញ អ្នកនិពន្ធគឹម ឌីណា អះអាងថា បានសរសេរចប់តាំងពីឆ្នាំ២០២០មកម្លេះ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ទើបធ្វើឲ្យមានការយឺតយ៉ាវក្នុងការបោះពុម្ភផ្សាយ ខណៈដែលការកែសម្រួល និងបោះពុម្ភបានចាប់ផ្ដើមនៅដើមឆ្នាំ២០២២។
អ្នកនិពន្ធដដែល ក៏បានបង្ហាញការរំពឹងទុកថា ស្នាដៃថ្មីទី៦នេះ នឹងទទួលបានការគាំទ្រលើសស្នាដៃមុនៗ ដោយសាររឿងនេះបង្កប់នូវតម្លៃអប់រំច្រើន និងផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកអាន ដែលភាគច្រើនជាយុវជន។

ផ្ដើមចេញពីបញ្ហាផ្លូវចិត្តកញ្ញា គឹម ឌីណា បានសម្រេចចិត្តចែករំលែកបទពិសោធន៍ដល់មនុស្សទូទៅក្នុងសង្គមពិសេសយុវជនតាមរយៈអត្ថបទសំណេរ ដែលមានលក្ខណៈផ្ដល់ការគាំទ្រការឲ្យតម្លៃ និងការលើកទឹកចិត្ត។
ជាងនេះទៅទៀត ការផ្ដល់ជាគន្លឹះខ្លះៗក្នុងការដោះស្រាយបញ្ហា ការកម្សាន្តអារម្មណ៍ ឬរំសាយអារម្មណ៍ និងការស្វែងយល់អំពីការសម្រេចចិត្តរបស់តួអង្គណាមួយនៅក្នុងសាច់រឿងក៏ដូចជានៅក្នុងសង្គម គឺជាអ្វីដែលកញ្ញាចង់ផ្ដល់ឲ្យអ្នកអាន ក្នុងគោលបំណងមិនឲ្យមានការវាយតម្លៃទៅលើតួអង្គ ឬបុគ្គលណាម្នាក់នៅក្នុងសង្គម និងចូលរួមផ្ដល់ភាពយុត្តិធម៌សម្រាប់បុគ្គលទាំងនោះ។
កញ្ញាបញ្ជាក់ថា៖ «តាមរយៈស្នាដៃប្រលោមលោករបស់ខ្ញុំៗព្យាយាមបញ្រ្ជាបឲ្យមនុស្សក្នុងសង្គមរៀនយល់ពីគ្នាឲ្យបានច្រើន ឬឲ្យយើងចេះយកចិត្តគេមកដាក់ចិត្តយើង ប៉ុន្តែយើងមិនសរសេរត្រង់ទេ ព្រោះប្រលោមលោកកាលណាសរសេរត្រង់គឺអត់មានអ្នកអាន ហើយយើងខ្លួនឯងក៏មិនជក់ចិត្តដែរ»។
គួរកត់សម្គាល់ដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ វិស័យភាពយន្ត និងការតែងនិពន្ធចាប់ផ្ដើមកក្រើកឡើងវិញ ដោយក្នុងនោះអ្នកនិពន្ធនិងផលិតករជាច្រើនបានបញ្ចញស្នាដៃដែលខ្លួនបានផលិត ក្នុងទម្រង់ជាសៀវភៅ និងជាទម្រង់ភាពយន្ត ខណៈដែលចំនួននៃការគាំទ្រ និងការចូលទស្សនាហាក់មិនអំណោយផល ដូចការរំពឹងទុក៕
អត្ថបទ៖ លន់ សេនី
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


