ជីវិតកម្សាន្ដ
ផ្ទុះបាត់ !! ក្មេងស្រីម្នាក់នេះ សម្ដែងបទ”ចង់ សុំ Wifi” មានអ្នកទស្សនាជិត ៦ លាននាក់
នៅលើបណ្ដាញសង្គម Tik Tok កាន់តែពេញនិយម សម្រាប់មនុស្សម្នាលេងកម្សាន្តជាមួយបទ ចម្រៀងល្បីៗ ដូចយ៉ាង កុមារី ម្នាក់ ដែលមានវ័យខ្ទង់ប្រមាណ៦-៧ ឆ្នាំ បាននិងកំពុងទទួលការ ចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ក្រោយរូបនាងចេញមកច្រៀងលេងបទ “ចង់ សុំ Wifi” របស់លោក ខេម និង តន់ ចន្ទ សីម៉ា មានអ្នកទស្សនាជិត៦លាននាក់ អ្នកឲ្យបេះដូង ៧៧ម៉ឺន៣ពាន់នាក់។

កុមារីរូបនេះ ត្រូវបានគេដឹងថា ជាអ្នកមានទេពកោសល្យសិល្បៈមិនធម្មតា ដូច្នេះហើយជារឿយ ៗ គេឃើញវីដេអូសិល្បៈរបស់គេ ត្រូវបានបង្ហោះឡើងលើបណ្ដាញសង្គមបន្តបន្ទាប់។ មានបទ ចម្រៀងជាច្រើន ត្រូវបានកុមារីមិនទាន់ស្គាល់ឈ្មោះនេះ យកមកច្រៀងក៏ដូចជាបញ្ចេញ ទេពកោសល្យ។ យ៉ាងណាក្នុងចំណោមនោះ មានតែ១បទប៉ុណ្ណោះ ដែលទទួលបានការចាប់ អារម្មណ៍ជាងគេបំផុត។


នោះគឺ ឃ្លិបចម្រៀងខ្លីបទ “ចង់ សុំ Wifi” របស់លោក ខេម និង តន់ ចន្ទសីម៉ា។ វីដេអូនេះ ត្រូវ បានបង្ហោះចូលលើបណ្ដាញសង្គមរបស់ចិន ដោយយុវតីម្នាក់ជាម្ដាយមីងកុមារីកាលពីពាក់ កណ្ដាលខែកក្កដា រួមជាមួយវីដេអូជាច្រើនទៀត។ យ៉ាងណាក៏ដោយ ឃ្លិបចម្រៀងខាងលើនេះ ទទួលបានអ្នកមើលយ៉ាងគំហុកគិតមកដល់បច្ចុប្បន្ន មានចំនួនជិត៦លានដងមកហើយ។


មិនត្រឹមប៉ុណ្ណឹង នៅមានអ្នកចុច Like ច្រើនជាងគេថែមទៀត ដល់ទៅជិត១លាន និង Comment ជិត៣ពាន់ថែមទៀត ដែលភាគច្រើនគឺ សរសើរកុមារីថា ឆ្លាតមានភាពក្លាហាន និងមាន ទេពកោសល្យសិល្បៈល្អ មិនធម្មតាថែមទៀត។ ងាកទៅបទ “ចង់ សុំ Wifi” ដើមរបស់តារា ចម្រៀងស្រីប្រុសមួយគូខាងលើ ក៏មានការពេញនិយមខ្លាំងសម្បើមដែរ។ បន្ទាប់ពីបានចេញ ផ្សាយនៅលើឆាណែលយូធូបរបស់ Galaxy Navatra កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានតួលេខចុចចូលទស្សនាដល់ទៅ ២៤លាន ដងរួចមកហើយ។ តួលេខនេះខ្ពស់បំផុត ក្នុងចំណោមបទចម្រៀងឆ្លងឆ្លើយរបស់ផលិតកម្មខាងលើ៕
សូមទស្សនាវីដេអូ
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


