ជីវិតកម្សាន្ដ
Rihanna ដើរផ្សាទិញអីវ៉ាន់យ៉ាងសាមញ្ញ ព្រោះចង់បង្រៀនកូនប្រុសនូវរឿង ២យ៉ាង
ក្រោយពេលសម្រាលកូនដំបូង តារាហូលីវូដ Rihanna នៅតែជាតារាដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ជាពិសេសពេលនាងដើរផ្សារទិញរបស់ឱ្យក្មេង ធ្វើឱ្យគេឯងសរសើរជាខ្លាំង។

ថ្មីៗនេះអ្នកកាសែតថតបានសកម្មភាពដើរផ្សារមួយកន្លែង នៅពេល Rihanna កំពុងរកទិញសម្លៀកបំពាក់ទារក និងឧបករណ៍ក្មេងលេង មើលទៅនាងពិតជាសាមញ្ញ មិនប្រកាន់ខ្លួន ហើយថែមទាំងសន្សំសំចៃទៀតផង។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសេដ្ឋីនីរូបនេះ មិនរកទិញរបស់ថ្លៃៗឲ្យកូនប្រុសឡើយ ទោះបីជានាងជាអ្នកមានមហាសាលយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ នាងរកទិញតែរបស់ណាដែលក្មេងទូទៅចូលចិត្តលេង និងតម្លៃទាបប៉ុណ្ណោះ ទើបរឿងនេះធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ។
ការពិតពីក្រោយការចាយវាយយ៉ាងសន្សំសំចៃនេះ ត្រូវបានសាមីខ្លួន ទម្លាយថា នាងអាចផ្គាប់ចិត្តកូនប្រុសគ្រប់យ៉ាង ដូចតារាល្បីៗជាច្រើនផ្សេងទៀត។ ប៉ុន្តែនាងមិនធ្វើដូច្នោះទេ ព្រោះនាងចង់បង្រៀនកូនឱ្យរៀនរស់ដោយសាមញ្ញតាំងពីតូច និងចេះឲ្យតម្លៃប្រាក់ដែលខំរកមក។

ដោយឡែកមិត្តប្រុសរបស់ Rihanna ក៏ធ្លាប់ផ្ដល់បទសម្ភាសន៍ជាអ្នកកាសែតដែរថា លោកចង់ឱ្យកូនប្រុសរបស់លោកធំឡើងជាក្មេងល្អ ចេះរាប់អានគ្រប់គ្នាដោយស្មើភាព និងមិនអាងប្រាក់ជាត្រីមុខ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រំភើបបានស្វាគមន៍កូនដំបូង មិត្តប្រុស Rihanna និយាយរឿងនេះទាំងរដាក់រដុប
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


