ជីវិតកម្សាន្ដ
នាយ កុយ សុំទោសជាសាធារណៈពាក់ព័ន្ធការស្លៀកពាក់បែបសាសនិកអ៊ិស្លាមថត MVមិនសមរម្យ
ភ្នំពេញ: តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាលោក ជួង ជី ហៅនាយ កុយ បានចេញ មុខបកស្រាយ និងសុំទោសភ្លាមៗនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ចំពោះកំហុសឆ្គងក្នុងការថតសម្តែង MVមិនសមរម្យដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូនសាសនិកអ៊ិស្លាម។

ការចេញមុខសុំទោសជាសាធារ:ពីសំណាក់តារាកំប្លែងល្បីឈ្មោះនាយ កុយ នាពេលនេះបន្ទាប់ពីមានការរិះគន់ដោយបង្ហាញការមិនសប្បាយចិត្តរបស់បងប្អូនខ្មែរអ៊ិស្លាមក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញសកម្មភាពរបស់នាយ កុយ និងនាយ ក្រឹម ស្លៀកពាក់បែបសាសនិកឥស្លាមថតសម្តែង MVរបស់ផលិតកម្មមួយលក្ខណ:មិនសមរម្យនាំឲ្យប៉ះពាល់កិត្តិយសរបស់ពួកគេ។
តាមរយ:វីដេអូសុំទោសរបស់តារាកំប្លែងនាយកុយ បានរៀបរាប់ថា នាយគ្មានចេតនាមើលងាយចំពោះបងប្អូបសាសនិកអ៊ិស្លាមទេហើយអ្វីដែលនាយ និងនាយក្រឹមសម្តែងនោះគឺធ្វើឡើងទៅតាមការដឹកនាំ របស់ផលិតកម្មដែលគេតម្រូវឲ្យនាយស្លៀកពាក់បែបនេះ។ នាយបន្តថា «សម្រាប់ខ្ញុំពុំមានបំណងអាក្រក់ ឬចេតនាមិនល្អណាមួយ ចំពោះបងប្អូនខ្មែរអ៊ិស្លាមទេហើយការសម្តែងនេះ គឺធ្វើតាមគេដែលហៅទៅតែប៉ណ្ណោះ»។

នាយ កុយបន្តថា រឿងដែលកើតឡើងនេះបណ្តាលពីឈុតសម្តែងទើបនាំឲ្យមានផលប៉ះពាល់ដល់អា រម្មណ៍របស់បងប្អូនខ្មែរឥស្លាម។ប៉ុន្តែបន្ទាប់ពីផ្ទុះការរិះគន់និងសម្តែងការមិនពេញចិត្តពីមហាជនជាច្រើននោះពេលនេះខាងភាគីផលិតកម្មក៏បានកាត់ ចោលត្រង់ឈុតនេះអស់ហើយ ហើយដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញាចេះស្ទាត់គង់មានភ្លេច។
តារាកំប្លែងនាយ កុយ បានលើកឡើងទៀតថា ក្រោយកើតមានរឿងនេះឡើង នាយពិតជាមានការសោកស្តាយណាស់ ព្រោះមិនដឹងកាលពីដំបូងថា ការថតសម្តែងបែបនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បង ប្អូនខ្មែរអ៊ិស្លាមឡើយ។ ដូច្នេះនាយមានតែការសុំទោសចំពោះមហាជនទូទាំងប្រទេសពិសេសបងប្អូនជនជាតិខ្មែរអ៊ិស្លាមតែម្តង។
សូមជម្រាបថា ការរិះគ ន់នេះបន្ទាប់ពីមានការចែក រំលែកវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពនាយកុយ និងនាយ ក្រឹម ស្លៀកសម្លៀកបំពាក់បែបជាជាតិខ្មែរអ៊ិស្លាមរាំក្នុងបទរ៉េបនៅក្នុង MVរបស់ផលិតកម្មក្នុងស្រុកមួយ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


