ជីវិតកម្សាន្ដ
នាយ កុយ ភ្ញាក់ផ្អើលពេលជួបលោកតាវ័យជាង៨០ឆ្នាំពីរនាក់អាចនៅបញ្ជាស៊ីក្លូបាន
តារាកំប្លែងជើងចាស់មានប្រជាប្រិយភាពនាយ កុយ បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយចិត្តខ្លាំងដែលបានជួបហើយធ្វើបុណ្យជាមួយលោកតាវ័យជរា២រូបដោយចៃដន្យ។
ក្រៅតែបង្ហាញអារម្មណ៍រំភើបតារាកំប្លែងល្បីឈ្មោះនាយ កុយ ក៏បានបំផុសស្មារតីដល់មហាជននិងយុវវ័យឲ្យនាំគ្នាធ្វើបុណ្យចែករំលែកក្តីស្រលាញ់ ឬដាក់ទានដល់ជនចាស់ជរាព្រមទាំងអ្នកដែលមានជីវភាពខ្សត់ខ្សោយជាងខ្លួនផងដែរ។

នាយ កុយ បានរៀបរាប់ភ្ជាប់ជាមួយរូបភាព២សន្លឹកដោយបង្ហាញស្នាមញញឹមថា អត់ពីលោក ឪពុកអ្នកម្ដាយទៅមានតែធ្វើបុណ្យជាមួយចាស់ៗទៅ ក្រែងជាតិក្រោយយើងមានសំណាងដូចជាតិនេះទៀត អំពើល្អវាមិនសាបសូន្យទេកូនក្មួយអរគុណសន្តិភាព។
នាយ កុយ បានបញ្ជាក់ថា ពេលមកទិញឥវ៉ាន់នៅផ្សារធំថ្មីខ្ញុំក៏ជួបអ៊ុំម្នាក់គាត់ជាកម្មករធាក់ស៊ីក្លូអាយុគាត់៨៤ឆ្នាំ។ ខ្ញុំក៏បានជូនថវិកាគាត់ហើយខ្ញុំសូមកោតសរសើរចំពោះសុខភាពគាត់នៅបញ្ជាស៊ីក្លូបានទៀត។ នាយបានបន្តទៀតថាក្រោយមកទៀតខ្ញុំបានចេញមកពីផ្សារថ្មីមកដល់ម្ដុំវិមានឯករាជ្យក៏បានជួបអ៊ុំម្នាក់ទៀតកំពុងតែបញ្ជាស៊ីក្លូ។ ភ្លាមនោះខ្ញុំក៏បានបក់ដៃហៅគាត់ឈប់ក៏ជូនថវិកាគាត់មួយចំនួនហើយខ្ញុំសួរអាយុគាត់ទៀត គាត់ក៏ប្រាប់អាយុគាត់៨៦ឆ្នាំ ហើយខ្ញុំសួរគាត់ថាអ៊ុំអត់ដែលឈឺអីទេ គាត់ឆ្លើយថាគាត់អត់ដែលឈឺអីទេក្មួយ អញ្ចឹងបានថាអាយុគ្រាន់តែតួលេខទេសំខាន់សុខភាពអាចបញ្ជាស៊ីក្លូបាន។ តាមរយៈនេះមានមហាជនជាច្រើនបានបង្ហាញការគាំទ្រគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


