ជីវិតកម្សាន្ដ
អ្នកនាង ខាត់ សុឃីម លុតជង្គង់ថ្វាយបង្គំនាយ កុយ និយាយទាំងអួលដើមក
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុ ឃីម បានបង្ហាញពីសកម្មភាពដឹងគុណចំពោះសិល្ប:រៀមច្បងគឺតារាកំប្លែងនាយ កុយ ដែលធ្លាប់បានផ្តល់ឱកាសបណ្តុះបណ្តាលឲ្យបានលេងកំប្លែងនិងច្រៀងភ្លេងការជាមួយ។

តាមរយ:ទិដ្ឋភាពដែលត្រូវបានមហាជនយកទៅចែករំលែកនៅលើបណ្តាញសង្គមគ្រាដែល អ្នកនាង ខាត់ សុឃីម និងតារាកំប្លែងនាយ កុយ ចូលរួមកិច្ចសម្ភាសន៍នៅក្នុងកម្មវិធីមួយបានបញ្ជាក់ថា តារាពហុជំនាញរូបនេះបានដឹងគុណយ៉ាងខ្លាំងនៅចំពោះមុខនាយកុយ។ ក្រៅពីកន្ត្រកផ្លែឈើជូននាយ កុយ គឺអ្នកនាង ខាត់ សុឃីម បានលុតជង្គង់ថ្វាយបង្គំនាយ កុយ ជាមួយការនិយាយទាំងអួលដើម.ក។

ចំណែកឯនាយ កុយ ឯណោះវិញភ្លាមៗ ក្រៅតែពីក្តីរំភើបចិត្តក៏បានពោលពាក្យអរគុណដោយក្តីខ្សិកខ្សួលអួលដើម.កផងដែរ។ ទង្វើនេះបានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនសរសើរតារាស្រីអ្នកនាងខាត់សុឃីម ថានេះពិតជាគំរូដ៏ល្អសម្រាប់អ្នកសិល្ប:ផ្សេងៗទៀត។
អ្នកនាង ខាត់ សុឃីម បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនថា «ពិតជារំភើបណាស់ពេលវេលាចេះតែរំកិលទៅមុខដូច្នេះចង់និយាយអ្វីធ្វើអ្វីតបអ្វីកុំចាំហួស ពេលបាននិយាយថាស្តាយក្រោយ»។
អ្នកនាងបន្តថា កេរ្តិ៍ឈ្មោះកិត្តិយសក្រអូបបញ្ច្រាស់ខ្យល់ ការដឹងគុណមិនស្រយុតទេ , អំពើល្អមិនវង្វេងម្ចាស់ទេហើយ អំពើអាក្រក់ក៏មិនវង្វេងម្ចាស់ដែរ។
ចំណែកលោក យ៉ែម សំអូន ក៏បានបញ្ចេញមតិដែរថា គ្រូប្រៀបដូចជាឪពុកទីពីរត្រឹមមួយថ្ងៃគឺគ្រូមួយជីវិត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


