ព័ត៌មានជាតិ
នាយ កុយ បញ្ជាក់មូលហេតុចាកចេញពីក្រុងស៊ីវិល័យទៅរស់នៅឯស្រុកកំណើត
តារាកំប្លែងជើងចាស់ល្បីល្បាយប្រចាំប្រទេស នាយ កុយ ខណ:ដែលស្ងប់ស្ងាត់បាត់មុខពី សិល្បៈមួយរយៈអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតក៏ស្រាប់តែឮដំណឹងថាលោក បានឈប់នៅភ្នំពេញដោយទៅរស់នៅឯស្រុកកំណើត។

ប្រភពនិយាយថា នាយ កុយ បានឈប់រស់នៅភ្នំពេញហើយ ដោយគាត់មករស់នៅស្រុកកំណើតគាត់វិញគឺនៅភូមិព្រែកជ្រូក ស្រុកស្អាងខេត្តកណ្តាល។
ដំណឹងនេះមានមហាជនជាច្រើនតែងតែឆ្ងល់ថាហេតុអី្វតារាកំប្លែងជើងចាស់រូបនេះបែជាមករស់នៅស្រុកកំណើតម្នាក់ដោយមិនមានប្រពន្ធកូនមកជាមួយឡើយមូលហេតុអ្វី?ឬនាយលក់ផ្ទះនៅភ្នំពេញអស់ហើយ?។

បកស្រាយនូវចម្ងល់នេះត្រូវបាន នាយកុយ បញ្ជាក់ថា ដោយសារតែផ្ទះនៅភ្នំពេញដែលមានចំនួន២កន្លែងត្រូវបានគាត់ជួលឱ្យក្រុមហ៊ុន ក្នុងតម្លៃបាន១ ខែ៧០០ទៅ៨០០ដុល្លារដូច្នេះ១ខែអាចបានទទួលបានចំណូលជាង១ពាន់ដុល្លារ ទើបទុកលុយ១ពាន់ជាងនេះមករស់នៅឯស្រុកស្អាងវិញព្រោះមានផាសុកភាព មានកន្លែងហាត់ប្រាណ មានកន្លែងដើរយកខ្យល់អាកាសជាដើម។

នាយ កុយ បន្ថែមទៀតថា កាលពីមុនអាចរស់នៅបានដោយសារតែមិនទាន់មានកូវីដ-១៩ហើយឥឡូវកូវីដ-១៩ ហើយសិល្បៈក៏ត្រូវបានបិទខ្ទប់មិនដឹងរកអ្វីទេ ភ្លេងការ កាត់សក់។ ដូច្នេះយើងយកលុយជាង១ពាន់នេះមកដេកចាយនៅស្អាងវិញហើយឡាយលក់ផលិតផលនេះ ផលិតផលនោះផងទៅ៕
អត្ថបទៈ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


