ជីវិតកម្សាន្ដ
សក់ខំទុករាប់ឆ្នាំ ពេលនេះតួឯកប្រុស Aquaman សុខចិត្តកាត់ចោល ដើម្បីការងារបរិស្ថាន
តួឯកប្រុសរឿង Aquaman លោក Jason Momoa សុខចិត្តកាត់សក់វែង ដែលខំសន្សំទុកមករាប់ឆ្នាំ ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីវិបត្តិនៃការប្រើប្រាស់ប្លាស្ទិក ធ្វើឱ្យមហាជនសម្ដែងការគាំទ្រយ៉ាងពេញទំហឹង។

តាមរយៈឃ្លីបវីដេអូលើ Instagram ដែលទើបបង្ហោះថ្មីៗនេះ តារាសម្តែង Jason Momoa បានកាត់សក់ដ៏វែងរបស់ខ្លួនចោលអស់ មិនស្ដាយស្រណោះ ព្រោះតែលោកចង់ជំរុញឱ្យមហាជនគ្រប់គ្នាបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកគ្រប់ប្រភេទទាំងអស់ ដើម្បីការពារបរិស្ថានធម្មជាតិ និងសមុទ្រ។

នៅក្នុងវីដេអូខ្លី តារាវ័យ ៤៣ឆ្នាំរូបនេះ បានលើកទឹកចិត្តគ្រប់គ្នាឱ្យឈប់ប្រើប្លាស្ទិកគ្រប់ភេទដូចជា ដបផ្លាស្ទិក ថង់ផ្លាស្ទិក ការវេចខ្ចប់ប្លាស្ទិក ប្រដាប់ប្រដាប្រើប្រាស់ដែលជាប្លាស្ទិកជាដើម។ មិនតែប៉ុណ្ណោះ លោកបានលើកទឹកចិត្តឱ្យមនុស្សចាប់ផ្តើមប្រើដបទឹកដែលអាចប្រើឡើងវិញបាន ជំនួសឱ្យដបប្លាស្ទិកដែលកំពុងពេញនិយម នាពេលច្ចុប្បន្ន។


ក្រោយវីដេអូបានបង្ហោះចេញ ហ្វេនៗនាំគ្នាចុច Like និងបញ្ចេញមតិគាំទ្រយ៉ាងច្រើន ហើយពួកគេពិតជារីករាយណាស់ដែល Jason ចូលរួមសកម្មភាពបរិស្ថានយ៉ាងសស្រាក់សស្រាំបែបនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្រស្រឡាំងកាំង ក្រោយឃើញ Harry Styles ថើបមាត់គ្នាជាមួយ Nick Kroll
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


