ជីវិតកម្សាន្ដ
ចូលរួមរំលែកទុក្ខ! ព្រឹទ្ធាចារ្យរបាំ សរ សារឿន ទទួលមរណភាព ក្នុងវ័យ ៨៨ ឆ្នាំ
វិរ:សិល្បការិនីជើងចាស់ គឺព្រឹទ្ធាចារ្យរបាំ សរ សារឿន បានទទួលមរណភាពហើយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះដោយជរាពាធក្នុងជន្មាយុ៨៨ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់នៅលើផេកសិល្បៈនិងសង្គម។
តាមរយ:ដំណឹងមរណភាពរបស់តារាជើងចាស់ល្បីឈ្មោះព្រឹទ្ធាចារ្យរបាំ សរ សារឿន នេះ គេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងក្តីរន្ធត់ស្លុតចិត្តខ្លាំងចំពោះការបាត់បង់ធនធានវិរ:សិល្បករដ៏មានតម្លៃ និងទេពកោសល្យផ្នែកវិស័យសិល្ប:ខ្មែរ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារផងដែរ ។

បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកឈ្មោះ សិល្បៈនិងសង្គម បានរៀបរាប់ថា លោកយាយ សរ សារឿន អតីតនាក់របាំក្បាច់បុរាណ(ល្ខោន ឬរបាំព្រះរាជទ្រព្យ) បានធ្វើមរណៈកាលទៅហើយ។ លោកយាយជាអ្នកម្តាយដ៏ល្អប្រកបដោយព្រហ្មវិហារធម៌ ជាជីដូនដ៏ប្រពៃ ជាជីដូនទួតដ៏ថ្លៃថ្លា ពីថ្ងៃនេះទៅ កូនចៅលែងបានឃើញភ័ក្ត្រលោកយាយទៀតហើយ ។
ប្រភពបានបន្តទៀតថា សូមអ្នកម្តាយ លោកយាយ យាយទួត អណ្តែតទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លៀត ហើយសូមបញ្ជាក់ថា លោកយាយគឺជាលោកយាយគ្រូធំដែលសល់ចុងក្រោយគេក្នុងចំណោមលោកយាយគ្រូធំដែលបានទទួលមរណ:ភាពកន្លងទៅ។

ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅរបស់ព្រឹទ្ធាចារ្យរបាំ សរ សារឿន នេះគឺបានធ្វើឲ្យអ្នកសិល្ប: និងមហាជនបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងទៀតនេះក៏ជាការបាត់បង់ធនធានវីរ:សិល្បករដ៏មានតម្លៃក្នុងសង្គមខ្មែរផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


