ជីវិតកម្សាន្ដ
មួយឈុតចុងក្រោយរបស់ Mai Davika នៅប៉ារីស ត្បិតថាដើមទ្រូងថ្នល់ជាតិ តែសិចស៊ីខ្លាំង
តួឯកស្រីក្នុងរឿង “វង្វេងស្នេហ៍ពីរភព” បានបង្ហាញរូបភាពចុងក្រោយ ដែលនាងបានចូលរួមកម្មវិធី Paris Fashion Week ខណៈហ្វេនៗពោលសរសើរថា ស្អាតទាក់ភ្នែកគ្រប់គ្នា ទោះបីជាដើមទ្រូងថ្នល់ជាតិក្ដី។

ជាមួយគ្នានេះ នៅក្នុងកម្មវិធី Paris Fashion Week ដែល Mai Davika បង្ហាញរូបរាងអមនឹងឈុតចុងក្រោយ បានធ្វើឲ្យមនុស្សជាច្រើនស្រឡាំងកាំង ក្រោយបានទស្សនារូបរាងរបស់នាងក្នុងភាពស្រស់ស្អាតខ្លាំង និងរាងស្លីម ហើយមិនថាគយគន់ជ្រុងណា ក៏ស្អាតហើយទាក់ភ្នែកមហាជនព្រោងព្រាតផងដែរ។
តារាស្រីរូបនេះបានមកក្នុងសំលៀកបំពាក់ដ៏ហឹរពីម៉ាកយីហោ MÔNOT ដែលត្រូវបានរចនាយ៉ាងស៊ីវិល័យ ហើយបញ្ចេញភាពសិចស៊ីនៅល្វែងលើ ចំណែកខាងក្រោមវិញគឺជាសំពត់វែងពណ៌សអូសដី។ ទន្ទឹមនោះ ឈុតពណ៌សនេះបានបន្ថែមភាពស៊ិចស៊ីខ្លាំងឲ្យ Mai Davika មួយកម្រិតថែមទៀត នៅលើដើមទ្រូងថ្នល់ជាតិរបស់នាង បើទោះបីជាមិនធំទ្រលុកទ្រលន់ តែនាងស្អាតខ្លាំងបែបជានាង។

ដោយឡែកភ្ញៀវដែលបានមកចូលរួមកម្មវិធីបង្ហាញម៉ូដ និងអ្នកគាំទ្រជាច្រើន បាននាំគ្នាពោលសរសើរនាងមិនដាច់ពីមាត់ឡើយ ក្រោយឃើញសម្រស់ Mai ក្នុងឈុតរឹបរាងនិងដើមទ្រូង។ ក្នុងនោះអ្នកខ្លះ ថែមទាំងឲ្យពិន្ទុនាង១០លើ១០ថែមនិងនិយាយលេងសើចថា ដើមទ្រូងដូចផ្លូវល្បឿនលឿនមែនពិត តែស្អាតខ្លាំងណាស់៕
សូមទស្សនារូបភាពខាងក្រោម៖







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ទាយផាត់មុខថ្មីរបស់ Yaya កំពុងទាក់ចិត្តអ្នកគាំទ្រគ្រប់ស្រទាប់
ចុចអាន៖តួឯកស្រីរឿង “ល្បិចបញ្ឆោតស្នេហ៍” បង្អួតរាងទ្រលុកទ្រលន់ ៤ សន្លឹក អមខេបសិនមិនធម្មតា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


