ជីវិតកម្សាន្ដ
រតនៈ វិសិដ្ឋ ផ្ទុះកំហឹង ក្រោយមានគេយកសមត្ថភាពមនុស្សម្នាក់ទៅប្រៀបមនុស្សម្នាក់ទៀត
ពិធីករ និងតារាសម្តែងរូបសង្ហាលោក រតនៈ វិសិដ្ឋ បានបញ្ចេញប្រតិកម្មបង្ហាញការមិនសប្បាយចិត្ត ក្រោយមានការនិយាយប្រៀបធៀបរវាងសមត្ថភាពមនុស្សម្នាក់ទៅជាមួយមនុស្សម្នាក់ទៀតដែលលោកយល់ថា មនុស្សគឺមានសមត្ថភាពមិនដូចគ្នាទេ។

ទោះយ៉ាងណាក្តី តារាប្រុសលោក រតនៈ វិសិដ្ឋ មិនបានបញ្ចេញឈ្មោះទេថា ការលើកឡើងនេះចង់សំដៅលើបុគ្គលណា។ ពោលគឺគ្រាន់តែលោកនិយាយអះអាងដូច្នេះថា ការបង្ហោះនោះ និយាយជាទូទៅប៉ុណ្ណោះ មិនសំដៅដល់បុគ្គលណាម្នាក់ឡើយ។

លោក រតនៈ វិសិដ្ឋ រៀបរាប់សារក្នុងចិត្តថា «ស្អប់បំផុតទាក់ទងការងារដោយយកមនុស្សម្នាក់មកប្រៀបជាមួយមនុស្សម្នាក់ទៀត មនុស្សខុសគ្នា សមត្ថភាពខុសគ្នា ហេតុអ្វីយកមកប្រៀបធៀបគ្នាមនុស្សចេះធ្វើការគេអត់និយាយបែបហ្នឹងទេ ខ្ញុំជឿថា អ្នកណាក៏ដូចអ្នកណាដែរ តែយើងយកខ្លួនគេទៅប្រៀបជាមួយអ្នកផ្សេង គេក៏អត់សប្បាយចិត្តជាមួយដែរ»។

តារាសម្ដែងរូបនេះ បាននិយាយបន្ថែមទៀតថា ពេលខ្លះ ក៏អាចធ្វើឲ្យបុគ្គលដែលយើងយកមកប្រៀបធៀបនោះ ស្អប់គ្នាទៀត យល់ឲ្យច្បាស់បន្តិចទៅ ធ្វើការរៀនឲ្យតម្លៃលើការងាររបស់គេផង ទើបគេគោរពឲ្យតម្លៃអ្នកវិញដូចគ្នា។ និយាយជាទូទៅ មិននិយាយសំដៅលើបុគ្គល។

តាមរយៈនេះដែរ គេឃើញមានការសួរនាំចង់ដឹងពីហេតុផលបន្ថែម តែលោក រតនៈ វិសិដ្ឋ មិនបានបញ្ជាក់អ្វីទៀតឡើយ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


