ជីវិតកម្សាន្ដ
រកបានគូថ្មី ! ប៊ុត សីហា សន្យាធ្វើឲ្យអូនសើចច្រើនជាងយំ
តារាចម្រៀងធ្លាប់ជួបរឿងអាស្រូវស្ទើរបាត់មុខពីវិថីសិល្បៈ លោក ប៊ុត សីហា ថ្មីៗនេះ បង្ហាញមុខគូស្នេហ៍ថ្មី ដោយគេសង្ស័យថា លោកនិងនារីម្នាក់នេះ បានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២។ តាមរយៈដំណឹងនេះ ធ្វើឲ្យកំលោះពោះម៉ាយកូន ១ រូបនេះ ទទួលបានទាំងការសាទរ និងរិះគន់។

ពិតណាស់ថ្វីត្បិតលោក ប៊ុត សីហា កន្លងមកស្ទើរតែបាត់មុខពីវិស័យសិល្បៈ ក្រោយពេលបែកធ្លាយព័ត៌មានអាស្រូវជាបន្តបន្ទាប់ក៏ដោយ តែពេលត្រឡប់ចូលសិល្បៈវិញ ប្រជាប្រិយភាពរបស់លោកមិនថមថយឡើយ។ ក្នុងនោះ ប៊ុត សីហា ក៏បានចេញមុខប្រកាសដោយទទួលស្គាល់ពីកំហុសឆ្គងរបស់ខ្លួន និងបានសច្ចាជាមួយអ្នកម្តាយជាទីស្រលាញ់ថា លោកឈប់ធ្វើឲ្យម្តាយ-ឪពុកពិបាកចិត្តដូចមុនទៀតហើយ ពោលគឺ សីហា សន្យាកែប្រែរាល់កំហុសដែលធ្លាប់កើតមាន។

ដោយឡែកងាកមកចាប់អារម្មណ៍ការសាងគូជីវិតថ្មីជាមួយនារីស្រស់ស្អាតក្រោយបែកបាក់អតីតភរិយា លោក ប៊ុត សីហា បានបញ្ជាក់ថា ការសម្រេចជ្រើសរើសគូជីវិតនេះ ក៏ព្រោះតែអាយុលោកកាន់តែច្រើន ចំណែកអ្នកថ្មីនេះ ក៏ច្បាស់លាស់ និងស្មោះស្ម័គ្រជាមួយលោកដែរ។

លោក ប៊ុត សីហា បានសារភាពថា ”គេច្បាស់លាស់អស់ហើយ អ៊ីចឹងខ្ញុំសុំច្បាស់លាស់ដែរសិនបានកើត ព្រោះអាយុកាន់តែច្រើនហើយ។ មនុស្សដែលព្រមទទួលយើងទាំងដឹងឮថាប្រវត្តិយើងពីមុនបែបណា យើងអាចសន្យានឹងគាត់បានយ៉ាងខ្លីថា នឹងធ្វើឲ្យអូនសើចញញឹមឲ្យច្រើនជាងយំ”។

ជាមួយគ្នា នៃដំណឹងខាងលើ គេឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រ ចូលរួមអបអរសាទរ ខណៈខ្លះបានរិះគន់ថា មិនទាន់បានជួយម្ដាយឲ្យរស់ស្រួលផង មានលុយក៏យកប្រពន្ធទៀតបាត់ ឮថ្ងៃមុនថា នឹងខំរកប្រាក់ចិញ្ចឹមម្ដាយ ឈប់ខ្វល់រឿងយកគ្រួសារ សីហា នៅតែជា សីហា អត់ប្ដូរសោះ៕
អត្ថបទ ៖ ចាន់ រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


