ជីវិតកម្សាន្ដ
ព្យាយាមលាក់បាំងជិតមួយឆ្នាំ ពេលនេះ Billie Eilish ព្រមបង្ហាញមុខមិត្តប្រុសជាសាធារណៈ
តារាចម្រៀងវ័យក្មេង Billie Eilish បានប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈជាមួយតារាចម្រៀងរ៉ុក Jesse Rutherford ក្រោយពីពួកគេព្យាយាមលាក់បាំងមហាជនជិតមួយឆ្នាំ។

បន្ទាប់លេចឮពាក្យចចាមអារ៉ាមស្នេហារវាងពួកគេជាហូរហែ នៅថ្ងៃនេះ Billie Eilish បានចេញមុខមកលាតត្រដាងការពិតទាំងអស់ បំបាត់មន្ទិលទស្សនិកជន។ តាមពិតនាងទាក់ទងគ្នាអស់មួយរយៈមកហើយ ប៉ុន្តែនាងមិនចង់ប្រកាសជាសាធារណៈ ព្រោះមិនចង់ឱ្យហ្វេនៗត្រូវមកសោកស្ដាយឬខូចចិត្តជាមួយនាង នៅពេលនាងបែកគ្នា។

គួបញ្ជាក់ថា តារាស្រីវ័យ ២០ឆ្នាំរូបនេះ ត្រូវគេចាប់ពេលកំពុងឱប ថើប និងកាន់ដៃគ្នាជាមួយនឹងតារាចម្រៀង Jesse បន្ទាប់ពីពួកគេចេញពីទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋានមួយ កាលពីយប់ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលពួកគេញ៉ាំអាហារពេលល្ងាចជាមួយគ្នា ប៉ុន្តែកន្លងមក អ្នកទាំងតែងតែគេចវេស មិនព្រមបកស្រាយអ្វីទាំងអស់អំពីទំនាក់ទំនងពួកគេ រហូតមកទល់ពេលនេះ ទើប Billie Eilish ព្រមមកនិយាយការពិត៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ភរិយា Beckham លុបស្នាមសាក់តំណាងស្វាមី ចំពេលពាក្យចចាមអារ៉ាមប្ដីប្រពន្ធប្រេះឆា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


