ជីវិតកម្សាន្ដ
វណ្ណដា ព្រលយ មានអ្វីពិសេសបន្ត បន្ទាប់ពី “Time to Rise” ទទួលការចូលទស្សនា ១០០ លានដង
បន្ទាប់ពីវីដេអូចម្រៀងដើម បទ Time to Rise ទទួលបានការគាំទ្រជាបន្តរហូត មានការចូលទស្សនាចំនួន ១០០ លានដង នោះ តារាចម្រៀងរ៉េប វណ្ណដា បានព្រលយថា នឹងមានសមិទ្ធផលថ្មី បន្តទៀត នាពេលឆាប់ៗខាងមុខ។

វណ្ណដា បានបង្ហោះសារលើបណ្ដាញសង្គម ដោយអរគុណទៅកាន់ក្រុមការងារទាំងអស់ដែលបានចូលរួមធ្វើឱ្យ គម្រោងការងារចម្រៀងរ៉េបសម័យថ្មី លាយឧបករណ៍ និងអ្នកចម្រៀងចាស់បុរាណ នេះកើតមានឡើង។

លោក វណ្ណដា បញ្ជាក់ថា៖ “នេះជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ទំព័រចុងឆ្នាំនេះ។ អបអរ ១០០ លានទស្សនារបស់ Time to rise។ កាដូបន្ទាប់ផ្តល់ដំណឹងនៅពេលក្រោយ សូមអរគុណ ពីខ្ញុំ វណ្ណដា!”។

ជាមួយគ្នានេះ លោក វណ្ណដា សូមអរគុណទៅកាន់ព្រឹទ្ធាចារ្យ គង់ ណៃ សម្រាប់ការចូលរួមជាវត្តមាននៅក្នុងបទចម្រៀង Time To Rise, អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ជាពិសេសសម្រាប់ការគាំទ្រកន្លងមក។

វណ្ណដា លើកឡើងថា៖ “Time To Rise អាចនិយាយបានថា ជាបទចម្រៀងមួយដែលប្រៀបបានដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្ស និងអភិវឌ្ឍលើកតម្កើងមរតកជាតិ អាចធ្វើឱ្យប្រជាជនក្នុង និងក្រៅប្រទេសជាច្រើនលើសាកលលោកបានស្គាល់ពីសិល្បៈខ្មែរ ដោយទទួលបានការគោរព សាទរ ស្រឡាញ់ និងទទួលស្គាល់វិស័យសិល្បៈនៅកម្ពុជា”។

គួរបញ្ជាក់ថា វីដេអូចម្រៀងផលិតថ្មី បទ “Time to Rise!” បកស្រាយដោយ តារាចម្រៀងរ៉េប វណ្ណដា រួមដោយបញ្ចូល ឧបករណ៍តន្ត្រីបុរាណ ចាប៉ី ព្រមទាំងសំនៀង របស់ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់បានបំបែកឯតទគ្គកម្មដំបូងរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាត្រឹមរយៈពេល ២៤ ម៉ោង ដល់ទៅ ១ លានដង។ មិនត្រឹមតែប៉ុណ្ណោះ MV បទចម្រៀងនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021” ដែលជ្រើសរើសដោយ LiFTED Asia ផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


