Connect with us

ជីវិតកម្សាន្ដ

អឿន ម៉ូលីកា ត្រឹម ២ ខែ សម្ញែងរថយន្ត ៤ គ្រឿង ចាយលុយជាង ១ លានដុល្លារ​

បានផុស

នៅ

តារា​ចម្រៀង​ស្រី​អ្នកនាង អឿន ម៉ូលីកា គេ​សង្កេត​ឃើញ​ថា អំឡុង​មួយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយ​នេះ នាង​ហាក់​មាន​ភាព​ជោគជ័យ​ខ្លាំង​លើ​មុខ​ជំនួញ​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​កាន់តែ​ហ៊ឺហា​ជាមួយ​ការ​រស់នៅ​លើ​គំនរ​លុយ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ។ ហេតុផល​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​តារា​ស្រី ម៉ូលីកា កាន់តែ​ប្រែ​មុខ​ប្រែ​មាត់​ខុសប្លែក​ពីមុន។ ម្យ៉ាង​ទៀត​អ្វី​ដែល​នាង​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​ប្រភព​បង្ហើប​ថា ព្រោះតែ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​ភាព​នឿយហត់​របស់​តារា​ស្រី​រូប​នេះ។ ជាក់ស្ដែង​ត្រឹម​រយៈពេល ២ ខែ ម៉ូលីកា សម្ញែង​រថយន្ត ៤ គ្រឿង ចាយ​លុយ​ជាង ១ លាន​ដុល្លារ​ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​គ្នា​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ ២០២២ អ្នកនាង អឿន ម៉ូលីកា បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក Mercedes ពណ៌​ខ្មៅ ១ គ្រឿង​ថែមទៀត ហើយ​ត្រូវ​ឡាន​ខាង​ក្រុមហ៊ុន​ដឹក​យក​ទៅ​ឲ្យ​នាង​ដល់​ផ្ទះ​វីឡា​នៅ​បុរី​វារីណា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ តាំងពី​ម៉ោង ៤ និង ១៥ នាទី​ព្រឹក​តែម្ដង។ កម្ពុជា​ថ្មី បាន​ទំនាក់ទំនង​ដើម្បី​សួរ​នាំ​ពី ម៉ូលីកា តាម​ទូរស័ព្ទ​ដែរ នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី ២៥ ខែ​តុលា​នេះ តែ​នាង​មិន​ប្រាប់​ពី​តម្លៃ​រថយន្ត​នោះ​ទេ ដោយ​គ្រាន់តែ​បង្ហើប​យ៉ាង​ខ្លី​ថា Mercedes​ជា​ប្រភេទ​រថយន្ត ១ ដែល​នាង​ស្រលាញ់​ក្នុងចំណោម​ឡាន​ក្នុង​ក្ដី​ស្រមៃ​របស់​នាង។

បើ​តាម​ការ​បង្ហើប​ពី​អ្នក​ដែល​និយម​ជិះ​រថយន្ត​ប្រភេទ Mercedes បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់ ម៉ូលីកា ដែល​ទើប​បញ្ជា​ទិញ​នោះ​មានតម្លៃ​ជិត ១៦ ម៉ឺន​ដុល្លារ​ឯណោះ។

សូម​បញ្ជាក់​ដែរ​ថា ត្រឹមតែ​រយៈពេល ២ ខែ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែល អឿន ម៉ូលីកា បាន​ទិញ​រថយន្ត​ទំនើបៗ​ដល់​ទៅ ៤ គ្រឿង ក្នុង​ពេល​កៀកៗ​គ្នា។ ក្នុង​នោះ​កាលពី​ចុងខែ​កញ្ញា នាង​បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក Escalade ពណ៌​ខ្មៅ ១ គ្រឿង តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​,​ហើយ​នៅ​ខែ​តុលា នាង​បាន​ទិញ​រថយន្ត​ទំនើប​ដល់​ទៅ ៣ គ្រឿង ម៉ាក​ខុសៗ​គ្នា ក្នុង​នោះ​មាន​រថយន្ត​ម៉ាក Ferrari-488GTB ពណ៌​ក្រហម តម្លៃ ៣៥ ម៉ឺន​ដុល្លារ​,រថយន្ត​ម៉ាក BM W តម្លៃ ៨ ម៉ឺន​ដុល្លារ និង​រថយន្ត​ចុងក្រោយ​ម៉ាក​Mercedes ពណ៌​ខ្មៅ ថ្លៃ​ជិត ១៦ ម៉ឺន​ដុល្លារ​នេះ ដែល​គ្រាន់តែ​សរុប​ពី​តម្លៃ​រថយន្ត​ខាង​លើ​នេះ​នាង​ចំណាយ​ដល់​ទៅ​ខ្ទង់​ជាង ១ លាន​ដុល្លារ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម