ជីវិតកម្សាន្ដ
តារាចម្រៀង ១២ដួង មានកិត្តិយសច្រៀងក្នុងពិធីជប់លៀងធំ នៃកិច្ចប្រជុំកំពូលអាស៊ាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិល្បៈបុរាណ សម័យ និងសហសម័យ ដោយជ្រើសរើសតារាចម្រៀងប្រចាំប្រទេសចំនួន ១២ដួង ច្រៀងចម្រៀងជាតិ និងអន្តរជាតិ ដើម្បីទទួលស្វាគមន៍ប្រមុខរដ្ឋ និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួម ពិធីជប់លៀងធំ នៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាម កម្ពុជា ជាម្ចាស់ផ្ទះ។

បណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅថ្ងៃទី១១ មានព្រឹត្តិការណ៍ធំគឺ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ អញ្ជើញចូលរួមផងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំកម្មវិធី២ ទី១ គឺច្រៀងគោរពទង់អាស៊ាន ទី២ គឺសម្ដែងរបាំបង្កើតថ្មី ឈ្មោះថា របាំស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។

បណ្ឌិត គឹម ពីនន់ មានប្រសាសន៍បន្តថា ចំពោះព្រឹត្តិការណ៍ធំបំផុត គឺ Gala Dinner ជាពិធីជប់លៀងធំ ក្រសួងវប្បធម៌ទទួលរៀបចំសិល្បៈចម្រុះ មានក្រុមសិល្បករ និងតន្ត្រីករជាង ២០០នាក់ មានរបាំក្បាច់បុរាណ របាំប្រពៃណី របាំសហស្សសម័យ និងការប្រគុំតន្ត្រីដោយមានតារាចម្រៀងល្បីៗ ដែលច្រៀងទាំងភាសាខ្មែរ និងភាសាអង់គ្លេស រហូតដល់ ១២ រូប មានដូចជា៖

លោក ម៉ៅ ហាជី

កញ្ញា តន់ ច័ន្ទសីម៉ា
លោក Mike

លោក ឯក ស៊ីដេ

លោក ដួង វីរៈសិទ្ធ

កញ្ញា បាន មុន្នីលក្ខណ៍

លោក ព្រាប សុវត្ថិ

លោកស្រី ហ៊ឹម ស៊ីវន
លោក រស់ ខេមរិន

កញ្ញា រស់ កែវធីតា

លោក គង់ សុធារិទ្ធ

កញ្ញា ចំរើន សុភា
ក្នុងការអញ្ជើញពិនិត្យការហាត់សមរបស់តារាចម្រៀង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ដល់អនុសាសន៍ល្អៗបន្ថែម ដោយរាល់ការឡើងបកស្រាយរបស់តារាចម្រៀង ត្រូវតែមានអ្នករាំអមពីក្រោយ ហើយក្រសួងបានរើសអ្នករាំពូកែៗដើម្បីរាំអមអ្នកចម្រៀង ខណៈឆាកសម្ដែងមានទំហំធំ មានមុខឆាកប្រវែងជាង ៣០ម៉ែត្រ។

គួរបញ្ជាក់ថា Gala Dinner នឹងរៀបចំនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៩ និង ៣០នាទី ដល់ម៉ោង ២១ និង៣០នាទី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC (Overseas Cambodian Investment Corporation)។ ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន មានព្រឹត្តិការណ៍អម គឺមហោស្រពវប្បធម៌អាស៊ាន ប្រធានបទ “មហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព”។ ក្នុងនោះ កម្ពុជា នឹងយកទម្រង់សិល្បៈចម្រុះ ដែលមានចំណងជើងថា “មហាភារតៈ” សម្ដែង នៅថ្ងៃទី១០ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៦ នៅមហោស្រពចតុម្មុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


