ជីវិតកម្សាន្ដ
អឿន ម៉ូលីកា ត្រូវបានអាខោន Facebook មួយទម្លាយថា ជំពាក់លុយតុងទីនរាប់លានដុល្លារ តែសាមីខ្លួនបដិសេធ
តារាចម្រៀង និងជាមេតុងទីនអ្នកនាង អឿន ម៉ូលីកា ដែលទើបតែជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗនោះមិនទាន់បានប៉ុន្មានផង ពេលនេះស្រាប់តែផ្ទុះរឿងដ៏រសើបថ្មីទៀត ពោលគឺត្រូវរងការព្រមានសុវត្ថិភាពពីជនអនាមិក និងត្រូវគេចោទថាជំពាក់លុយតុងទីនរាប់លានដុល្លារ។ ប៉ុន្តែសាមីខ្លួន ម៉ូលីកា ឆ្លើយបដិសេធរឿនគេចោទថា ជំពាក់លុយតុងទីន។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អតីតតារាចម្រៀងអ្នកនាង អឿន ម៉ូលីកា ដែលបច្ចុប្បន្នប្រែក្លាយជាមេតុងទីនធំមួយនោះត្រូវបានក្រុមជនអានាមិកផ្ញើសារជាអក្សរផង សម្លេងនិងរូបភាពកាំភ្លើងខ្លី និងអាកាផងដែរដើម្បីព្រមានមកលើនាងដោយខ្លះនិយាយបង្ខូចកេរ្ដិ៍ឈ្មោះនាង និងខ្លះទៀតព្រមានឲ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើឲ្យនាងគ្រោះថ្នាក់ជាដើម។
ចំពោះខ្លឹមសារដែលជនអាណាមិកផ្ញើទៅតារាស្រី ម៉ូលីកា តាមរយ:គណនីហ្វេសប៊ុកឈ្មោះ Kim Sophary នោះមានដូចជាពាក្យ ”មេតុងទីនជំពាក់លុយតុងទីនរាប់លានដុល្លារ ហើយសុំមិនឲ្យគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញ់បោកវា តែខ្ញុំអត់ព្រមទេ វាយកលុយគេទិញឡានហ៊ឺហារ ដេញតុងទីនមិនដែលបានលុយគ្រប់ម៉េច ឲ្យគេរំលស់ កូនស្គាល់វា បើមិនជំពាក់គេវ័ន្តក បើមិនអ៊ីចឹងវាជំពាក់កូនរាប់រយនាក់រាល់ថ្ងៃ ហើយវានឹងប្រមូលលុយអ្នកថ្មីសងអ្នកចាស់ អ៊ីចឹងមានន័យថា ចង់បោកអ្នកថ្មីសងចាស់ដែលវាបោកមែន វីដេអូមានទៀតចាំផុស ឲ្យអស់ព្រោះអាណិតអ្នកក្រោយគ្នាមិនដឹងអី ខ្ញុំអ្នកមុនអត់បានលុយហើយខ្ញុំយល់អារម្មណ៍”។

បន្ទាប់ពីមានការទម្លាយបែបនេះ សាមីខ្លួនអ្នកនាង អឿន ម៉ូលីកា ភ្លាមៗនោះបានឆ្លើតបវិញយ៉ាងខ្លីថា ”ចង់និយាយថាធ្វើអ៊ីចឹង បានអីមកវិញ ផុសនឹងចង់បានអីឲ្យប្រាកដ ម៉េចមិនយកអាខោនពិតមកផុសមកបើខ្លាំង”។
ជាមួយគ្នានេះដែរអ្នកនាង ម៉ូលីកា ក៏បានចេញវីដេអូ Live កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ថា អ្នកនាងមិនដែលស្គាល់ជនតាមបំផ្លាញខ្លួនទាំងនោះទេ ព្រោះពួកគេមិនមែនជាកូនតុងទីនរបស់នាងឡើយ។ យ៉ាងណាមិញនាងសូមឲ្យក្រុមទាំងនោះចេញមកបញ្ជាក់ឲ្យច្បាស់មកថា តើនាងបោកលុយគេអស់ប៉ុន្មាន? នាងថាអាខោន Fake ទាំងនោះគម្រាមឲ្យនាងប្រគល់លុយបើមិនអ៊ីចឹងទេគេនឹងបាញ់ ឬសម្លាប់ចោលហើយក្រុមនោះបានប្រើអាខោន ប្លែកៗទាំងអស់។

អ្នកនាង អឿន ម៉ូលីកា បានធ្វើការព្រមាវិញថា អ្នកណាដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាង គឺនាងមិនឲ្យពួកគេរួចខ្លួនជាដាច់ខាត ព្រោះអ្វីៗនឹងត្រូវធ្វើទៅតាមផ្លូវច្បាប់ទាំងអស់ ខណៈដែលពេលនេះនាងបានដឹងតម្រុយខ្លះៗពីអ្នកនៅក្រោយខ្នងជនទុច្ចរិតទាំងនោះហើយ ប៉ុន្ដែនាងមិនទាន់បង្ហើបថា ជាអ្នកណាទេព្រោះស្ថិតក្នុងតំណាក់កាលស៊ើបអង្កេតពីក្រុមការងាររបស់នាង។

ម៉ូលីកាថា ក្រោយមានជនមួយក្ដាប់តូចមកចោទប្រកាន់នាងដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ ទង្វើរនោះមិនប៉ះពាល់ដល់សេចក្ដីទុកចិត្តរបស់កូនតុងទីននាងឡើយ ព្រោះពួកគេនៅតែមានជំនឿរមកលើនាងដូចដើមដដែល។ ម្យ៉ាងទៀតករណីដែលមានក្រុមជនផ្ញើសារទាំងអក្សរ សម្លេងនិងរូបភាពជាកាំភ្លើងផងព្រមានដល់អាយុជីវិតនាងបែបនេះម៉ូលីកា បញ្ជាក់ដែរថា ក្រុមនោះមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយហើយនាងនឹងវែកមុខលាតត្រដាងពួកគេនាពេលខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


