ជីវិតកម្សាន្ដ
សុខ ពិសី ចង់ឃើញមនុស្សម្នាក់និយាយថា មានសំណាងជួបមនុស្សល្អដូចនាង
តារាចម្រៀងសំនៀងផ្អែមកញ្ញា សុខ ពិសី គិតរហូតមកទល់ពេលនេះ សម្រាប់ទីផ្សារការងារសិល្បៈរបស់នាងនៅតែមានសន្ទុះ នៃការគាំទ្រច្រើន ខណៈបច្ចុប្បន្នក៏កំពុងទទួលបានការហៅច្រៀងនៅតាមបណ្ដាកម្មវិធីប្រគំតន្ត្រីមួយចំនួន។

សុខ ពិសី ក៏ត្រូវបានគេចាត់ទុកថាជាកំពូលតារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មសាន់ដេផងដែរ ព្រោះគេយល់ថា រហូតមកដល់ពេលសព្វថ្ងៃពុំមានតារាស្រីប្រចាំផលិតកម្មរូបណាអាចប្រជែងតំណែងស្រីស្អាត សុខ ពិសី បានឡើយ។ ហេតុផលទាំងនេះទើបកញ្ញា សុខ ពិសី ឈរលើលំនឹងសិល្បៈបានយូរអង្វែង។ យ៉ាងណាមិញរឿងដែលគេចាប់អារម្មណ៍ថែមទៀត ស្រាប់តែពេលនេះ ពិសី ពោលថា ចង់ឃើញមនុស្សម្នាក់និយាយថាមានសំណាងដែលបានជួបមនុស្សល្អដូចនាង។

តាមរយៈសំណេរខ្លីបង្កប់ន័យនេះដែរ កញ្ញា សុខ ពិសី បង្ហោះភ្ជាប់រូបភាព ២ សន្លឹក នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាងលើកឡើងថា ចង់ឲ្យគេមានអារម្មណ៍ថាសំណាងដែលបានជួបមនុស្សល្អដូចខ្ញុំ ម្នាក់នោះនៅឯណា?។ ថ្វីត្បិតតែកញ្ញា សុខ ពិសី និយាយដូច្នេះ ក៏មានអ្នកគាំទ្រលើកឡើងថា មិនជឿថា ពិសី គ្មានអ្នកយល់ចិត្តទេ។

ជាការកត់សម្គាល់ កញ្ញា សុខ ពិសី មកទល់បច្ចុប្បន្ន ត្រូវបានគេចាត់ទុកថានាងជាកំពូលតារាចម្រៀងសំនៀងផ្អែម ដែលរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពមិនចេះថមថយ។ ម្យ៉ាងទៀត ពិសី ថ្វីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែគេនៅគិតថា កញ្ញា សុខ ពិសី ជារាជិនីសម្រស់ដែលស្រស់ស្អាតខ្លាំង។

ដោយសារហេតុផលនេះហើយ ទើបបានអ្នកគាំទ្រយល់ឃើញថា នេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញា សុខ ពិសី បន្ថែមទៀត ទាំងរូបសម្ផស្ស អាជីពសិល្បៈ និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន។ លើសពីនេះ ពិសី ក៏នៅតែរក្សាបានសន្ទុះ នៃការគាំទ្រ និងមានទីផ្សារចម្រៀងខ្លាំងមិនចាញ់មិត្តភ័ក្ដិរួមជំនាន់ឡើយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


