ជីវិតកម្សាន្ដ
កាន់តែស្រណោះ! បងប្អូនត្រកូល”ខាត់” លេងភ្លេងខ្មែរច្រៀងជូនដំណើរ ខាត់ ចំរើន លើកចុងក្រោយ
មរណភាពរបស់តារាកំប្លែងលោក ខាត់ ចំរើន ធ្វើឲ្យសិល្បករ-សិល្បការិនីខ្មែរ និងអ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីសោកស្ដាយអាឡោះអាល័យជាពន់ពេក ព្រោះជាការបាត់បង់នូវធនធានសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកសិល្បៈស្ទើរគ្រប់ទម្រង់។

ចំពោះការស្លាប់ដោយវ័យក្មេង និងបន្សល់ទុកស្នាដៃសិល្បៈជាច្រើនរបស់លោក ខាត់ ចំរើន នេះ បានធ្វើឲ្យបងប្អូនក្រុមគ្រួសារត្រកូល”ខាត់” ទាំងមូល យំសោកសង្រេងគ្រប់គ្នា ដោយសារការបាត់បង់មនុស្សជាទីស្រលាញ់ចេញពីគ្រួសារពួកគេគ្មានថ្ងៃត្រឡប់វិញឡើយ។ អ្វីដែលគេកត់សម្គាល់ឃើញទៀតនោះ នៅក្នុងពិធីបុណ្យសពលោក ខាត់ ចំរើន គឺបងប្អូនត្រកូល”ខាត់” ទាំងអស់ រួមទាំងប្រពន្ធកូន បានលេងភ្លេងខ្មែរច្រៀងជូនដំណើរ ខាត់ ចំរើន លើកចុងក្រោយ។

ឃើញទិដ្ឋភាពនេះបានធ្វើឲ្យអ្នកគាំទ្រ មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនរឹតតែរំជួលចិត្ត អាណិត និងស្រណោះចំពោះតារាកំប្លែងលោក ខាត់ ចំរើន ដែលបានចែកឋានទៅហើយនោះ។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានលើកឡើងថា គិតចាប់ពីដើមឆ្នាំ ២០២០ មកដល់បំណាច់ឆ្នាំ ២០២២ នេះ គ្រួសារនាងបានបាត់បង់មនុស្សជាទីស្រលាញ់ចំនួន ៣ នាក់ មកហើយ គឺ ៖ ១.លោកឪពុកជាទីស្រលាញ់លោក លាវ ខាត់ ទទួលមរណភាពនៅដើមឆ្នាំ ២០២០ ,២.ប្អូនថ្លៃស្រីត្រូវជាភរិយាលោក ខាត់ យៃ ឈ្មោះ លីម ស្រីណែត បានទទួលមរណភាពទាំងវ័យក្មេងនាអំឡុងឆ្នាំ ២០២១ និង ៣.លោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើត បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងវ័យ ៤០ ឆ្នាំ ដោយសារជំងឺក្រិនថ្លើម បេះដូង និងក្រលៀន៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


