ជីវិតកម្សាន្ដ
CL ទទួលបានការស្វាគមន៍ការមកដល់យ៉ាងកក់ក្ដៅពីហ្វេនជាច្រើន ពិសេសអាយដល Top5 អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រទេសកម្ពុជា កាលពីយប់មិញនេះ!
កំពូលតារាចម្រៀងអន្តរជាតិKPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់ព្រលានយន្តហោះប្រទេសកម្ពុជា ដោយសុវត្ថិភាព អមជាមួយនឹងការស្វាគមន៍ដ៏កក់ក្ដៅរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និង អ្នកគាំទ្រយ៉ាងច្រើនកុះករ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់មិញ។ ឈានជើងមកដល់ទឹកដីកម្ពុជាភ្លាម តារាងចម្រៀងក៏ដូចជាRapper សញ្ជាតិកូរ៉េរូបនេះបានក្លាយជាចំណាប់អារម្មណ៍ដ៏លេចធ្លោ ជាមួយស្ទាយសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា រំភើបរីករាយ ស្ទើរតែពេញក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែងម្ដង។

កញ្ញា CL ក៏បានបង្ហាញនូវគារវកិច្ចគោរពដល់ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សម្រាប់ឱកាសជាថ្មីមកកាន់ប្រទេសកម្ពុជា ក៏ដូចជាអារម្មណ៍រំភើប និងរីករាយជាខ្លាំង ដែលបានឃើញអ្នកគាំទ្រជាច្រើននាក់ មកឈររង់ចាំទទួលស្វាគមន៍ ថែមទាំងមានការទទួលដោយឡានសារ៉ែនអមដំណើរប្រកបដោយភាពគគ្រឹកគគ្រេង។

កញ្ញា CL នឹងវត្តមានជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជា ដើម្បីមកចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាមួយនឹង វត្តមានរបស់ កំពូលតារាចម្រៀងជួរមុខក្នុងស្រុកជាច្រើនរូបទៀតដូចជា កញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង ៤ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹម ច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។

មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន នឹងទទួលបាននូវបទពិសោធន៍កាន់តែសប្បាយ ជាមួយការប្រគំតន្ត្រី EDM ពី DJ ដ៏ល្បី និងស្រស់ស្អាត DJ AviDa ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនទៀត។

កុំភ្លេចណា៎! ត្រៀមខ្លួនហ៊ោឲ្យស្អកកនារាត្រីនេះ នៅជិតរង្វង់មូល នាងមច្ឆា បរិវេណOCIC ក្នុងក្រុងភ្នំពេញ ចាប់ពីម៉ោង ១០ ព្រឹកតទៅ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


