ជីវិតកម្សាន្ដ
បញ្ជូនយុវតី និងយុវជនគថ្លង់ ២ រូប តំណាងកម្ពុជា ចេញទៅប្រកួតបវរកញ្ញា និងបុរសសង្ហាគថ្លង់ នៅថៃ
ទស្សនិកជន និងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានបង្ហាញការចាប់អារម្មណ៍គ្រប់គ្នា ក្រោយមានដំណឹងថា កម្ពុជា បញ្ជូនបេក្ខភាពបវរកញ្ញា និងបុរសឯកគថ្លង់ចំនួន ២ រូប ចេញទៅចូលប្រកួតក្នុងកម្មវិធី MISS & MISTER DEAF UNIVERSUM 2022 នៅឯប្រទេសថៃ។

បើតាមការបញ្ជាក់ពីលោក ម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រងស្ថាប័ន Miss Universe Cambodia បានឲ្យដឹងថា ថ្ងៃចេញដំណើររបស់កញ្ញា ម៉ម សុភ័គ្រ (Sopheak morm) និង លោក សុខឃាង ហេង (Sonkgeng Heng) ជាយុវតី និងយុវជនគថ្លង់តំណាងឲ្យកម្ពុជា កំពុងហោះហើរចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រកួតបវរកញ្ញា និងបុរសសង្ហាគថ្លង់ ២០២២ នៅប្រទេសថៃ។

លោកបន្តថា កម្មវិធីប្រកួតនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២។ ជូនពរអ្នកទាំងពីរមានការហោះហើរដ៏សុវត្ថិភាព និងទទួលបានជោគជ័យ។ សូមចូលរួមលើកទឹកចិត្តដល់គាត់ទាំងពីរផង។ តាមរយៈការចេញដំណើរនេះគឺមានអ្នកគាំទ្រជាច្រើន បានបង្ហាញការលើកទឹកចិត្ត និងជូនពរដល់អ្នកទាំងពីរគ្រប់គ្នា។

បន្ថែមពីនេះ លោក ម៉ែន និមលរ័ត្ន បានបញ្ជាក់ដែរថា ពេលនេះកញ្ញា ម៉ម សុភ័គ្រ Sopheak morm និងលោក សុខឃាង ហេង Sonkgeng Heng ជាយុវតី និងយុវជនគថ្លង់តំណាងកម្ពុជាចូលរួមប្រកួតបវរកញ្ញា និងបុរសសង្ហាគថ្លង់ ២០២២ នៅប្រទេសថៃ បានទទួលឆៀងតំណាងឲ្យកម្ពុជាជាផ្លូវការហើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


