ជីវិតកម្សាន្ដ
សាពូន មីដាដា ទម្លាយថា កាល ១៦ ឆ្នាំមុន ច្រៀង ២ បទ លោក ខៀវ កាញារីទ្ធ ឧបត្ថម្ភ ២ ម៉ឺនដុល្លារ
អតីតតារាចម្រៀងលោក សាពូន មីដាដា បន្ទាប់ពីដឹងថា អតីតភរិយា និងកូនៗ ទទួលបាននូវក្តីអាណិតមេត្តាពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលផ្ដល់អំណោយនូវផ្ទះថ្មីតម្លៃ ២ ម៉ឺនដុល្លារ ដើម្បីជាជម្រកនោះ ភ្លាមៗនេះ លោកក៏បានទម្លាយថា កាលអំឡុង ១៦ ឆ្នាំមុន ខ្លួនក៏ទទួលបានថវិកាឧបត្ថម្ភ ២ ម៉ឺនដុល្លារពី លោក ខៀវ កាញារីទ្ធ ផងដែរ។

តាមរយៈការបង្ហោះរៀបរាប់របស់អតីតតារាប្រុសធ្លាប់ទទួលបានការគាំទ្រច្រើនពីទស្សនិកជនទាំងក្នុង និងក្រៅស្រុក លោក សាពូន មីដាដា បានលើកឡើងថា «ឯកឧត្ដម ខៀវ កាញារីទ្ធ គឺជារដ្ឋមន្ត្រីដែលចិត្តសប្បុរសបំផុតកាលពី ១៦ ឆ្នាំមុន ជាលើកដំបូង ខ្ញុំមានកិត្តិយសដែលគាត់ហៅខ្ញុំទៅKaraoke ផឹកស្រាពីរចានចង្កឹះ(មួយចានមួយដង្ហើម ហើយឲ្យលានអណ្ដាតឲ្យគាត់មើលក្រែងថាលើកមិនដាច់) និងច្រៀងចម្រៀងពីរបទជូនគាត់ស្ដាប់ គឺបទពុកអើយម៉ែអើយ និងបទនិយមន័យស្នេហ៍ ហើយគាត់បានសរសើរថា អាសំពូនហ្អែងច្រៀងពីរោះណាស់ អ្នកចម្រៀងឥឡូវ ហ្អែងច្រៀងពីរោះជាងគេ ណេះអញឲ្យហ្អែង ២ ម៉ឺនដុល្លារ សម្រាប់ចម្រៀងពីរបទនេះ»។

លោក សាពូន មីដាដា បាននិយាយបន្តថា «ថ្ងៃនោះ ជាថ្ងៃដែលខ្ញុំស្គាល់ប្រាក់ម៉ឺនដុល្លារក្នុងឆាកជីវិត ខ្ញុំបានយកប្រាក់នោះទាំងត្រេកអរបំផុតមកថ្វាយបង្គំជូនម្ដាយឪពុកខ្ញុំ ហើយថ្ងៃនេះគាត់បានជួយអតីតភរិយាខ្ញុំ និងកូនៗខ្ញុំទៀត លោកមានដួងចិត្តមហិមាណាស់ សូមលោកជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

គេនៅចាំបានថា លោក សាពូន មីដាដា កាលពីអំឡុងលេចវត្តមានលើវិស័យចម្រៀងលើកដំបូង គឺទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីមហាជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈបទ “ពុកអើយ ម៉ែអើយ”,”បទនិយមន័យស្នេហ៍” និងបទចម្រៀងជាច្រើនទៀត។ ប៉ុន្តែរឿងដែលគួរឲ្យស្ដាយបន្ទាប់ពីល្បីឈ្មោះមួយរយៈ លោកក៏ស្ងប់ស្ងាត់ពីវិស័យសិល្បៈទៅវិញ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


