ជីវិតកម្សាន្ដ
សាពូន មីដាដា ចង់ឲ្យកូនប្រុសបួសក្នុងវ័យ ៦ ឆ្នាំ
កន្លងមកគេនៅចាំបានថា តារាចម្រៀង សាពូន មីដាដា ក៏ធ្លាប់បានបង្ហើបនូវបំណងដោយមិនចង់ឲ្យកូនស្រីជាទីស្រលាញ់ឈ្មោះ សាពូន ដារ៉ាភិមាន ដើរតាមគន្លងរបស់ខ្លួនក្នុងវិថីសិល្បៈទេ ពោលគឺចង់ឲ្យរស់នៅក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក។

ប៉ុន្តែក្រោយមកដោយមានការសំណូមពរមួយចំនួនពីអ្នកគាំទ្រ ស្រាប់តែលោកក៏បានផ្លាស់ប្ដូរគំនិត ដោយប្រកាសបើកផ្លូវឲ្យកូនស្រីចូលក្នុងវិស័យសិល្បៈវិញ។

ដោយឡែកងាកមកចាប់អារម្មណ៍ចំពោះកូនប្រុសទី ២ ជាទីស្រលាញ់ឯណោះវិញ នាឱកាសថ្ងៃខួបកំណើតទី ០១ ខែមករា ឆ្នាំ ២០២៣ ស្រាប់តែលោក សាពូន មីដាដា បានបង្ហាញបំណងចង់ឲ្យកូនប្រុសបួសក្នុងវ័យ ៦ ឆ្នាំ។

បង្ហោះភ្ជាប់ជាមួយរូបថតកូនប្រុសពៅ កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ លោក សាពូន មីដាដា បានរៀបរាប់ថា «ថ្ងៃនេះគម្រប់ ៥ ឆ្នាំហើយ កូនប្រុសពុកចេះលុតជង្គង់ជូននំពុក ឆ្នាំក្រោយគម្រប់ ៦ ឆ្នាំ ពុកឲ្យកូនបួស ដូចកាលព្រះពុទ្ធសម័យព្រះពុទ្ធអង្គបានឲ្យព្រះរាហុលបួស កាលនោះព្រះរាហុលក៏ជន្មាយុ ៦ ព្រះវស្សាដែរ»។

គួររម្លឹកថា តារាចម្រៀងលោក សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០០៩ ដោយគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ១០ ឆ្នាំហើយ។ ប៉ុន្តែក្រោយមកចំណងស្នេហារបស់អ្នកទាំងពីរក៏បានប្រកាសដំណឹង នៃការបែកបាក់គ្នា ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន ២ នាក់, ទី ១-ឈ្មោះ សាពូន ដារ៉ាភិមាន និងកូនទី ២-ឈ្មោះ សាពូន ដារ៉ាបុរស៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


