ជីវិតកម្សាន្ដ
ទីបំផុត ! សាពូន មីដាដា ព្រមធ្វើតាមបំណងកូនស្រី
ទស្សនិកជនបានដឹងហើយថា កាលពីថ្មីៗកន្លងទៅនេះ អតីតតារាចម្រៀងលោក សាពូន មីដាដា បានបង្ហាញជំហរដោយមិនចង់ឲ្យកូនស្រីច្បងដើរតាមគន្លងសិល្បៈដូចរូបលោក និងអតីតភរិយាទេ។ ប៉ុន្តែបន្ទាប់ពីមានការសំណូមពរមួយចំនួនពីអ្នកគាំទ្រ ស្រាប់តែពេលនេះលោកបានផ្លាស់ប្ដូរគំនិតដោយប្រកាសបើកផ្លូវឲ្យកូនស្រីវិញ។

គេចាំបានថាការប្រកាសរបស់លោក សាពូន មីដាដា កាលណោះគឺស្របពេលដែលអ្នកដឹកនាំសម្ដែងលោក កៅ សីហា បានបង្ហើបថា ខ្លួននឹងជួយបើកផ្លូវដល់កូនស្រីច្បងលោក សាពូន មីដាដា គឺកុមារី ដា រ៉ាភិមាន ឲ្យចូលក្នុងវិស័យសិល្បៈតាមគន្លងលោកឪពុក និងអ្នកម្ដាយ។ ដោយឡែកក្រោយការប្រកាសនេះ មួយរយៈខ្លី អតីតតារាចម្រៀងលោក សាពូន មីដាដា មុននេះ បានបញ្ជាក់ជាថ្មីថា ពេលនេះលោកយល់ព្រមធ្វើតាមបំណងកូនស្រីហើយ។

ម្ចាស់បទ”ពុកអើយ ម៉ែអើយ” លោក សាពូន មីដាដា បានបង្ហោះរូបភាពកូនស្រីភ្ជាប់សំណេរខ្លីថា កូនសិស្សថ្មី ចាប់ផ្ដើមរៀនពីពេលនេះទៅហើយ។ ក្នុងនោះលោក សាពូន មីដាដា ក៏បានឆ្លើយតបអ្នកគាំទ្របន្ថែមទៀតថា កូនក្មួយដុកដាន់ចង់រៀនភ្លេងពេកលោកជំទាវ អ៊ីចឹងមានតែបំពេញបណ្ដោយតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបានតែប៉ុណ្ណោះ។ ដំណឹងនេះបានធ្វើឲ្យទស្សនិកជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនសម្ដែងការគាំទ្រគ្រប់គ្នា។

គួររម្លឹកថា តារាប្រុសលោក សាពូន មីដាដា កាលពីថ្មីៗកន្លងមកនេះធ្លាប់បានសរសេររៀបរាប់ភ្ជាប់វីដេអូចម្រៀងរបស់កូនស្រីច្បងដូច្នេះថា កូនស្រីមាសឪពុក ច្រៀងចម្រៀងផ្ញើមកពុកឲ្យពុកសណ្ដាប់សម្រាន្តលក់ស្រួល។ កូនស្រីដ៏កម្សត់របស់ពុក ឆាកជីវិតគឺកម្សត់យ៉ាងនេះ ហើយគ្រប់រសជាតិជីវិតនឹងជំរុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំ បើអាចគឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បៈដូចឪពុកទេ ៩ ឆ្នាំហើយ ដែលពុកចាកចេញពីវិថីសិល្បៈដោយគ្មានស្ដាយស្រណោះបន្តិចឡើយ។

លោក សាពូន មីដាដា បានបន្តទៀតថា ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះទៅរកនិព្វានជាត្រើយសុខចុះកូន។

ប៉ុន្តែរឿងដែលរំភើបនោះ ក្រោយការប្រកាសខាងលើ ពេលនេះស្រាប់តែលោកបានប្ដូរចិត្តដោយសម្រេចធ្វើតាមបំណងកូនស្រី គឺបើកផ្លូវលើវិថីសិល្បៈវិញ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


