ជីវិតកម្សាន្ដ
តារាពហុជំនាញ ខាត់ សុឃីម រក្សាបានចំណងស្នេហាផ្អែមល្ហែម និងរឹងមាំ ក្នុងពេល ១០ ឆ្នាំនេះ
ចំណងស្នេហារបស់តារាស្រីអ្នកនាង ខាត់ សុឃីម និងស្វាមីលោក អ៊ិន សុបញ្ញា ហៅ ផាណូ គិតមកទល់ពេលនេះបានចាប់ផ្ដើមឡើងមានរយៈពេល ១០ ឆ្នាំហើយ ខណៈចំណងដៃអាពាហ៍ពិពាហ៍ពួកគេទទួលបានកូនម្នាក់ផងដែរ។

តាមការកត់សម្គាល់ក្រោយជោគជ័យលើវិស័យសិល្បៈយូរឆ្នាំមកនេះ បើក្រឡេកទៅមើលពីជីវិតគូរបស់តារាស្រីរូបនេះវិញ ក៏មានសុភមង្គលខ្លាំងណាស់ដែរ ខណៈជារឿយៗ អ្នកនាង ខាត់ សុឃីម និងស្វាមី តែងតែបង្ហាញពីក្ដីស្រឡាញ់ និងភាពផ្អែមល្ហែមក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ដើម្បីឲ្យជីវិតគូកាន់តែមានន័យថែមមួយកម្រិតទៀត។

ដោយឡែកចាប់អារម្មណ៍នៅថ្ងៃគម្រប់ខួប ១០ ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ត្រូវបានតារាស្រីពូកែកំប្លុកកំប្លែងអ្នកនាង ខាត់ សុឃីម ទម្លាយពីចំណងក្ដីស្នេហ៍យ៉ាងជ្រាលជ្រៅចំពោះវត្តមានស្វាមីដ៏ល្អរបស់អ្នកនាងនៅក្នុងជីវិត។ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា ១០ មានប៉ុន្មានដង? ពួកយើងធ្វើបានម្ដងហើយ ពេលវេលាដ៏សែនកក់ក្ដៅ និងមានសេចក្ដីសុខបំផុតសម្រាប់មនុស្សស្រី គឺនៅពេលដែលខ្លួនបានក្លាយទៅជាម្ដាយគេហើយ ថែមទាំងមានដៃគូជីវិតពូកែយល់ចិត្ត និងជួយទុក្ខធុរៈបំផុត ។

តារាស្រីសម្ដីចាក់ទឹកមិនលិច អ្នកនាង ខាត់ សុឃីម ក៏បាននិយាយបន្តទៀតថា លោកប្ដីដែលជះភាពសង្ហារខ្លាំង គឺជាលោកប្ដីដែលមានទំនួលខុសត្រូវខ្ពស់បំផុតក្នុងគ្រួសារ។ happy my anniversary 1 2.12.12 /12.12.22។

គួររម្លឹកថា អ្នកនាង ខាត់ សុឃីម គឺបានសម្រេចចិត្តចូលរោងការតាមប្រពៃណី ជាមួយស្វាមីលោក អ៊ិន សុបញ្ញា ហៅ ផាណូ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១២ ដោយគិតមកដល់ពេលនេះមាន រយៈពេល ១០ ឆ្នាំមកហើយ ខណៈចំណងស្នេហាពួកគេនៅតែរក្សាបានភាពផ្អែមល្ហែមគួរឲ្យស្ងើចសរសើរ៕
អត្ថបទ ៖ ចាន់រ៉ា




-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


