ជីវិតកម្សាន្ដ
តារាសិចស៊ី ហ្វាហ្វា បង្ហាញ៥ចំណុចដែលមនុស្សប្រុសមិនអាចធ្វើបានដូចគ្នា
ភ្នំពេញ ៖ តារាសម្តែងសិចស៊ីដែលទើបរងព័ត៌មានអា ស្រូវជុំវិញការថតរឿងលក្ខណ:ស្រើបស្រាលក្តៅរោ លរាលកញ្ញា ហ្វាហ្វា ថ្មីៗមុននេះបានចេញមកទម្លាយប្រយោគមួយឃ្លាដែលធ្វើឲ្យអ្នកគាំទ្របង្ហាញការចាប់អារម្មណ៍គ្រប់គ្នា។ម្យ៉ាងទៀតអំឡុងពេលផ្ទុះការរិះគន់នេះដែរក៏មានការបែកធ្លាយថា ហ្វាហ្វា កំពុងជួបរឿងបែកបាក់សង្សារទៀតផង។

ប្រាកដណាស់កន្លងមកនេះ គឺមានមហាជនជាច្រើនបានសម្ដែងការមិនពេញចិត្តហើយបញ្ចេញការរិះគន់ដោយមិនសំចៃទៅលើតារាស្រី អូនហ្វា រហូតធ្វើ ឲ្យនាងមិនអស់ចិត្តក៏បានចេញមុខទទូចតាមរយៈការបង្ហោះសារដោយទទូចស្នើទៅអ្នកគាំទ្រថា «សូមបងប្អូនចូលទៅមើលរឿងពេញសិនទៅចាំបញ្ចេញមតិនាងខ្ញុំនឹងទទួលទាំងមតិវិជ្ជមាននិងមតិវិជ្ជមាន ដើម្បីស្ថាបនា»។

រំលងរឿងរ៉ាវខាងលើមិនបានប៉ុន្មានផងស្រាប់តែមានព័ត៌មានចុះផ្សាយថា «ក្រោយឈុតស្នេហារោលរាលអូន Skyល្បីកប់ពេលនេះហ្វាហ្វាបែកស្នេហ៍ពីសង្សារនៅអាមេរិក»។ ប៉ុន្តែការពិតឬយ៉ាងណានោះគេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយពីតារាស្រីរូបស្រស់កញ្ញា ហ្វាហ្វា នៅឡើយទេ។ ដោយឡែកនៅលើទំព័រហ្វេសប៊ុកអូន ហ្វា បានពន្លយហេតុផល៥ចំណុចដែលមនុស្សប្រុសមិនអាចធ្វើបានដូចគ្នា។

តាមរយៈអត្ថន័យនោះ ត្រូវបានកញ្ញា ហ្វាហ្វា បញ្ជាក់ថា មនុស្សចូលក្នុងជីវិតយើងមិនដូចគ្នាទេដោយក្នុងនោះ គឺអ្នកខ្លះចូលមកដើម្បីសង ,អ្នកខ្លះចូលមកដើម្បីជំពាក់ ,អ្នកខ្លះចូលមកដើម្បីឲ្យ,អ្នកខ្លះចូល មកដើម្បីយកនិងអ្នកខ្លះចូលមកដើម្បីផ្ដល់ពន្លឺ។ កញ្ញា ហ្វាហ្វា គឺជាតារាសម្តែងស្រីដែលកំពុងលេចវត្ត មានលើវិស័យសិល្បៈដោយផ្អែកតាមរយៈរូបសម្រស់និងទេពកោសល្យបានធ្វើឲ្យសន្ទុះទីផ្សារសិល្បៈ ហក់ឡើងគួរឲ្យកត់សម្គាល់៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


