Connect with us

ជីវិតកម្សាន្ដ

បទចម្រៀងថ្មីរបស់ ថុល សុភិទិ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងត្រឹម៥ថ្ងៃមានអ្នកទស្សនា១លានដង ក្រោមស្នាដៃនិពន្ធរបស់THO Meet

បានផុស

នៅ

បន្ទាប់ពីបានសាងស្នាដៃ និងធ្វើឲ្យតារាចម្រៀងជាច្រើនរបស់ហង្សមាសផ្ទុះកក្រើកតាំងពីដើមឆ្នាំ ស្រាប់តែថ្មីៗនេះ អ្នកនិពន្ធល្បីឈ្មោះមួយរូបរបស់ហង្សមាស គឺលោក Tho Meet បានផ្ទុះជាថ្មីទៀតជាមួយបទចម្រៀងដែលលោកសម្រិតសម្រាំងឲ្យ ថុល សុភិទិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះជាបទចម្រៀងសម្រាប់កំដរយុវវ័យឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២២-២០២៣ មានចំណងជើងថា “ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត” ច្រៀងដោយ ថុល សុភិទិ អតីតបេក្ខជនវគ្គផ្ដាច់ព្រ័ត្រកម្មវិធី ” Cambodian idol” រដូវកាលទី៣។​ បទនេះបានចេញនៅលើបណ្ដាញសង្គម ចំថ្ងៃឆ្លងឆ្នាំតែម្ដង។ ដោយសារត្រូវនឹងឱកាសផង ទឹកដៃអ្នកនិពន្ធ និងសាច់រឿងចាក់បេះដូងយុវវ័យទៀតបទនេះផ្ទុះតែម្ដង។

THO Meet បានប្រាប់ថា រូបគេបានតាមមើលពីកម្រិតនៃសន្ទស្សន៍អ្នកទស្សនាតាំងពីថ្ងៃដំបូង ឃើញថា មានសន្ទុះខ្លាំង​ដូចនឹងបទដែលលោកបានធ្វើរៀមច្បងរបស់ ភិទិ ដូចជាបទ “នឹកបងខ្លះទេ” របស់ ខេមរៈ សិរីមន្ត បទ “ទោះបងស្ទាវ ក៏មានលុយចិញ្ចឹមអូន” របស់ គង់ ចំរើន និងបទ “ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ!” របស់ សុគន្ធ និសា ជាដើម។

តាមអ្នកនិពន្ធរូបនេះ ស្នាដៃចុងក្រោយរបស់លោកសម្រាប់ឆ្នាំ ២០២២នេះ ទទួលបាន ១លានដងពីទស្សនិកជនត្រឹមរយៈពេល ៥ថ្ងៃប៉ុណ្ណោះ។ ដូច្នេះហើយ មិនបង្អង់យូរ អ្នកនិពន្ធកូន២ បានចេញសារមកថ្លែងអំណរគុណចំពោះប្រិយមិត្ត។ “នេះដែលជាកម្លាំងចិត្តដល់ខ្ញុំបាទ THO MEET ក្នុងការផលិតបទចម្រៀងថ្មីៗបន្តទៀត ឆ្នាំថ្មីនេះខ្ញុំបានត្រៀមអ្វីដែលថ្មីៗបន្តទៀត…”។

THO MEET បានចូលរួមធ្វើជាអ្នកនិពន្ធបទចម្រៀងឲ្យផលិតកម្មហង្សមាស កាលពីចុងឆ្នាំ២០២០។ ក្នុងរង្វង់ ២ឆ្នាំមកនេះ លោកនិពន្ធបទចម្រៀងបានជាច្រើនបទ ឲ្យតារាហង្សមាសស្ទើរទាំងអស់ច្រៀង។ ភាគច្រើនក្នុងចំណោមនោះ ផ្ទុះ ដោយកញ្ឆក់បានការចូលស្ដាប់ និងទស្សនាលឿនក្នុងរយៈពេលខ្លី។ សម្រាប់ឆ្នាំថ្មីលោកថា បានត្រៀមស្នាដៃមួយចំនួនរួចហើយ ដែលនឹងបញ្ចេញឲ្យតារាចម្រៀងរបស់ហង្សមាស បង្ហើរសំនៀងបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម