ជីវិតកម្សាន្ដ
Pu Praya សារភាពថា ធុញទ្រាន់នឹងអាជីពសម្ដែងខ្លាំង រហូតលែងចង់បន្តទៅមុខ
តារាសម្ដែងដែលកំពុងជ្រៀតខ្លួនចូលទឹកដីអឺរ៉ុប Pu Praya បានព្រលយប្រយោគថា នាងមិនចង់បន្តអាជីពក្នុងវិស័យសិល្បៈនេះបន្តទៀតទេ។ បើទោះបីជាកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងក្នុងនិងក្រៅប្រទេសក៏ដោយក៏គ្មានហេតុផលអ្វីដែលចង់បន្តទៀតឡើយ។

ត្បិតថា Pu Praya បានចូលប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយ និងមានជំនាញពូកែសម្ដែងក្ដី ប៉ុន្តែនាងបង្ហើបតាមរយៈតាមកម្មវិធី WOODY FM ថា បើសួរខ្ញុំថាចង់ធ្វើអ្វីក្នុងវិស័យកម្សាន្តបន្តទៀតដែរទេ? ខ្ញុំសូមឆ្លើយថា “ខ្ញុំមិនចង់ធ្វើបន្តទៀតទេ។ ខ្ញុំមានអារម្មណ៍ថា ដូចជាបានធ្វើអ្វីគ្រប់យ៉ាងអស់ហើយ! ពេលនេះមានអារម្មណ៍អស់កម្លាំងហើយខ្ជិលប្រកួតប្រជែងបន្ត។ ខ្ញុំមានចំណូលចិត្តបង់រំលស់ផ្ទះ ហើយពេលនេះខ្ញុំកំពុងត្រៀមលក្ខណៈហើយ!”

ទោះយ៉ាងណា Pu Praya ក៏បានបញ្ចាក់បន្ថែមទៀតថា នាងកំពុងរស់នៅក្នុងជីវិតដែលនាងចង់ធ្វើសម្រាប់ខ្លួននាងបំផុត។ អ្វីដែលមិនមែនជាយើង ឬភាពក្លែងក្លាយដើម្បីផ្គាប់ចិត្តអ្នកដ៏ទៃនិងដើម្បីប្រកួតប្រជែង នាងថានឹងធ្វើការជាមួយមនុស្សដែលពិតជាចង់ធ្វើការជាមួយនាង ដោយហេតុផលមួយណាឡើយ។

មលទល់ពេលនេះក្រោយតារាសម្ដែង Pu Praya ជ្រៀតខ្លួនចូលដល់ទឹកដីអឺរ៉ុប នាងកាន់តែលេចធ្លោជាងមុនបន្ទាប់ពីចាប់ដៃគូសម្ដែងជាមួយបរទេស។ ជារឿយៗទស្សនិកជនតែងតែងឃើញនាងបង្ហាញនៅឈុតឆាកស្រើបស្រាល មិនថាជាវីដេអូឬ រូបភាពនោះទេ មកបង្ហាញជូនអ្នកគាំទ្រជានិច្ច៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិតតួកាច Ice កាន់កាប់មុខជំនួញនៅ ថៃដល់ទៅ ៦ កន្លែងឯណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


