Connect with us

ជីវិតកម្សាន្ដ

តារាល្បីៗទាំងនេះនៅតែអស្ចារ្យ ទោះឈានចូលដល់វ័យ ៨០ ឆ្នាំប្លាយហើយក៏ដោយ

បានផុស

នៅ

Kpt plus ​សូម​ចែក​រំលែកឲ្យស្គាល់​តារាល្បីៗ​ ១១ ​រូបដែលមានទេពកោសល្យ​​សមជាកំពូល​តារា រហូត​ដល់វ័យ​ជរាយ៉ាងណា ក៏នៅតែមានទីផ្សារខ្ពស់។

១. តារាសម្ដែង Ian McKellen អាយុ ៨១ ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពយន្តដំបូង​ដែលលោកសម្តែង​គឺរឿង​ David Copperfield (១៩៦៦) ហើយរឿង​ថ្មីចុងក្រោយនាឆ្នាំ ២០១៩ ចំណង​ជើងថា​ Cats ។ ទស្សនិកជន​ស្គាល់តារា​សម្តែង​ជនជាតិ​អង់គ្លេស​រូបនេះ​នៅក្នុងរឿងល្បីៗជាច្រើនទៀតដូចជា​ The Lord of the Rings and The Hobbit,​ រឿង X-Men, រឿង The DaVinci Code និងរឿង Beauty and the Beast ។

២. តារាសម្ដែង Derek Jacobi អាយុ ៨១ ឆ្នាំ

លោកប្រឡូកក្នុងវិស័យភាពយន្តដំបូងគឺរឿង​ BBC Sunday-Night Play (១៩៦១) រីឯការសម្ដែងក្រោយគេនេះនាឆ្នាំ ២០១៨ ក្នុងរឿង Tomb Raider ។ ​តារា​សម្តែងរូប​នេះ ​មិនត្រឹមតែដើរតួ​កុន​ប៉ុណ្ណោះទេ ថែមទាំងដើរតួក្នុងរឿងភាគជាច្រើនផងដែរ។ លោក​ជាតារាដែល​ឈ្នះ​ពាន​រង្វាន់​ផ្សេងៗដូចជា ពាន Laurence Olivier, ពាន  BAFTA TV ពាន  Tony និងពាន Emmy។

៣. តារាទូរទស្សន៍ Betty White អាយុ ៩៨ ឆ្នាំ

​Betty White ​​ចូល​រួម​សម្តែង​រឿងដំបូង​គឺ​​ A Time to Kill (១៩៤៥) ហើយ​រឿង​ដែល​លោកស្រី​​ចូល​រួ​ម​សម្តែង​ចុង​ក្រោយ​គេ​ក្នុង​ឆ្នាំ​ ២០១៥​ រឿង​ Bones (២០១៥)។ Betty White ​​ជា​តារា​ជើងចាស់​របស់​ទូរសទ្សន៍​សហរដ្ឋអាមេរិក​។​ ៧០ ឆ្នាំ​នៃ​អាជីព​ការងារ​ជា​តារា​សម្តែង ​ លោក​ស្រី​ទទួល​បាន​ពានរង្វាន់​ទូរទស្សន៍​ល្បីៗជាច្រើន​ និងពាន​រង្វាន់កិត្តិយស​ជាកំពូល​តារា​កំប្លែង​ឆ្នើមទៀតផង​។​ កាលពីឆ្នាំ ២០១៤ លោកស្រីត្រូវ​​បានគេ​តែងតាំង​​ក្លាយ​ជាតារា​ដែលមាន​វ័យចំណាស់​ជាង​គេក្នុង​ប្រវត្តិសាស្ត្រ​។

៤. តារាសម្ដែង Sean Connery ​អាយុ​ ៨៩ ឆ្នាំ

តារារូបនេះ សម្ដែងដំបូងនាឆ្នាំ ១៩៥៤ ក្នុងរឿង​ Simon។ ចំណែក​រឿង​ចុងក្រោយ​មានចំណងជើងថា Sir Billi ក្នុងឆ្នាំ ២០១២។ Sean Connery ជា​តារា​សម្តែង​ដ៏​ល្បី​ម្នាក់​ក្នុង​ចក្រភពអង់គ្លេស​ ​ដែលធ្លាប់សម្តែង​ភាពយន្តរហូត​ជាង ​៧០ រឿង​ ​ហើយ​ក៏ធ្លាប់​ទទួល​ពាន​រង្វាន់​ល្បីៗ​ដូចជា​ ​ពានរង្វាន់​ Oscar ពាន BAFTA ​និងពានរង្វាន់​ពី Golden Globe ផងដែរ។ តួឯករឿង Jame Bond រូបនេះ ត្រូវបានមហាជនចាត់ទុក​ជា​តួអង្គសម្ដែងល្អបំផុតប្រចាំសម័យកាល​របស់លោក។ គួរសោកស្ដាយ​ លោកបានទទួលមរណភាពកាលពីខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ។

៥.​ តារាសម្ដែង Maggie Smith ​អាយុ​ ៨៥ ឆ្នាំ

​តារាសម្ដែងរូបនេះដើរតួដំបូងក្នុងរឿង Det sjunde inseglet (១៩៥៧)​ និង​ចុងក្រោយគេសម្ដែងក្នុងរឿង ​Kursk ​​(២០១៨)​។ Maggie Smith ​បាន​ជាប់ឈ្មោះ​ក្នុង​បញ្ជី​ទទួលពាន​រង្វាន់​តារា​សម្តែងឆ្នើម​​ផងដែរ​។ ​លោកស្រីធ្លាប់ចូលរួម​សម្តែង​នៅ​ក្នុងរឿង​ ​ Harry Potter ជាតួអង្គ​ Minerva McGonagall។ កាលណោះ ពេលកំពុង​តែ​ថត​ក្នុងរឿង​ Harry Potter លោកស្រីបានធ្វើរោគវិនិច្ឆ័យ​ឃើញ​ជំងឺ​មហារីក​សុដន់ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​លោកស្រី​នៅ​តែ​បន្តថត ​រហូត​ដល់​ចប់​។

៦. តារាសម្ដែង Jack Nicholson ​​អាយុ​ ៨៣ ឆ្នាំ

ភាពយន្ត​សម្តែង​ដំបូង​គឺរឿង The Cry Baby Killer (១៩៥៨) ​និង​រឿង​ចុងក្រោយ​ How Do You Know? (២០១០) ។ Jack Nicholson ​ជា​កំពូល​តារា​សម្តែង​ដ៏​អស្ចារ្យ​របស់សហរដ្ឋអាមេរិក ​ដែល​ខំ​ប្រឹង​ប្រែង​រហូត​​បាន​ក្លាយ​ទៅជា​ ផលិតករ ​អ្នកដឹក​នាំ​រឿង​ និងអ្នកសរសេរអត្ថបទភាពយន្ត ​។ ​រូប​លោក​បាន​ទទួល​ពាន​រង្វាន់​ Oscar ​រហូតដល់​ ១២ ដង​។ ​នៅ​មិន​ទាន់អស់​ទេ​ Jack Nicholson ​ជា​តារា​ម្នាក់​ក្នុងចំណោម​២នាក់​តែប៉ុណ្ណោះ​ដែល​ទទួល​បាន​ពានរង្វាន់ Oscar ​ជាតារា​សម្តែង​ឆ្នើមក្នុងរវាង​ ១០​ ឆ្នាំ​ម្តង​។

៧. តារាសម្ដែង Joan Collins អាយុ ៨៧ ឆ្នាំ

លោកស្រីសម្ដែងដំបូងក្នុង​រឿង​ Lady Godiva Rides Again (១៩៥១) ​ហើយរឿងចុងក្រោយគឺរឿង​ Hawaii Five-0 (២០១៩)។ Joan Collins​ ធ្លាប់ត្រូវ​បាន​តែងតាំង​និង​ទទួល​បានពាន​រង្វាន់​ក្នុង​កម្មវិធី Golden ​Globe ​ផងដែរ​។ ​ក្រៅពីនោះ ​លោកស្រី​ក៏​​និពន្ធ​សៀវភៅ​មួយ​ក្បាល​ ហើយ​​ចេញ​ផ្សាយ​ជា​សាធារណៈ​ ក្លាយសៀវភៅ​លក់​ដាច់​បំផុត​ថែមទៀត។​

៨. តារាសម្ដែង Max von Sydow អាយុ ៩១ ឆ្នាំ

Det sjunde inseglet (១៩៥៧) ជារឿងដំបូងរបស់តារាសម្ដែងរូបនេះ ​និង​រឿង​ចុង​ក្រោយ ​Kursk (២០១៨) ។ Max von Sydow ជា​តារាស​ម្តែងពិភពលោក​​ ​ ​ត្រូវ​បាន​តែងតាំង​ក្នុង​ការ​ប្រគល់​ពានរង្វាន់​ Oscar ​ក៏​ដូចជាពាន Golden Globe និងពាន Emmyផងដែរ។ តាំងពីប្រឡូកក្នុងវិស័យភាពយន្ត លោកសម្តែងប្រមាណជា ១៤០ ​រឿង។ បន្ថែមលើអាជីពសម្ដែង លោកក៏ជា អ្នកដឹក​នាំរឿងផងដែរ។

៩. តារាសម្ដែង Christopher Lloyd អាយុ ៨១ ឆ្នាំ

រឿង​ដំបូង​របស់​លោកគឺ One Flew Over the Cuckoo’s Nest (១៩៧៥) និង​រឿង​ចុងក្រោយ  Muse (២០១៧)។ Christopher Lloyd ​ក្លាយ​ជា​តារា​សម្តែង​ដ៏​ពេញ​និយម​ក្នុងដួងចិត្តមហាជនពេលដើរតួក្នុងរឿង Back to the Future និងរឿងជាច្រើនទៀតដូចជា One Flew Over the Cuckoo’s Nest រឿង Interstate 60 រឿង Who Framed Roger Rabbit និងរឿង The Addams Family។

១០.  តារាសម្ដែង Angela Lansbury អាយុ ៩៤ ឆ្នាំ

Gaslight (១៩៤៤) ជារឿងដំបូងរបស់លោកស្រី រីឯ Mary Poppins Returns (២០១៨) ជារឿងចុងក្រោយរបស់តារារូបនេះ។​ ក្នុង​អាជីព​ជា​តារា​សម្តែង​អស់ពេល​ច្រើនឆ្នាំ​មកនេះ Angela Lansbury​ បាន​​ក្លាយជា​តារា​​ដ៏មាន​ប្រជាប្រិយភាព​ទទួល​បាន​ពានរង្វាន់ Oscar ចំនួន ​៣ ដង​ផង​ដែរ​។ កំឡុង​ឆ្នាំ​ ២០១៣ ​លោក​ស្រីក៏​ទទួល​​ពានរង្វាន់  Honorary Oscar Award ម្តង​ទៀត។ តារា​សម្តែង​រូប​នេះ​ទទួល​បាន​ពាន​រង្វាន់ Emmy nominee ចំនួន​ ១៨ ដង​និង​ឈ្នះពាន​រង្វាន់ The Golden Globe ចំនួន​ ៦ ដង។ មិនទាន់អស់នៅឡើយ លោក​ស្រីថែម​ទាំង​ឈ្នះ​ពានរង្វាន់ ​The Tony ​ជាពាន​រង្វាន់​កិត្តិយស​ដ៏​អស្ចារ្យ​បំផុត​របស់​ភាពយន្ត​អាមេរិកថែមទៀត​។

១១. តារាសម្ដែង Dick Van Dyke អាយុ ៩៤ ឆ្នាំ

រឿង​ដំបូង​របស់លោកគឺ​ Mary Poppins (១៩៦៤) និងរឿងដែលសម្តែងចុងក្រោយ Mary Poppins Returns (២០១៨)។ ​តារាសម្តែងរូបនេះបានបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ ១៩៦០ ក្នុងតន្ត្រី Bye Bye Birdie ហើយកាលណោះលោកក៏ទទួលបានពានរង្វាន់ Tony។ បន្ទាប់មក Dick Van Dyke ​​បាន​ចូល​រួមសម្តែង​ខ្សែភាពយន្ត​ក្នុងរឿង​ Mary Poppins ទាំង ២ វគ្គ។ ​ទោះបី​ជា​អាយុ​ច្រើន​ក៏ពិតមែន​ Dick Van Dyke ​នៅ​តែបន្តសម្តែង​ភាពយន្តនៅ​ឡើយ ​ព្រោះ​ជា​ការងារ​ដែល​លោកស្រលាញ់ខ្លាំង​៕

ប្រែសម្រួល៖ Blossom

ចុចអាន៖ តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ

ចុចអាន៖ តារាជើងចាស់ Gong Li នៅតែមានការរស់នៅបែបយុវវ័យ ក្នុងវ័យ ៥៥ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម