ជីវិតកម្សាន្ដ
Brooke Shields ទម្លាយរឿងត្រូវគេរំលោភ បន្ទាប់ពីលាក់អស់រយៈពេលជាង ៣ ទសវត្សរ៍
Brooke Shields តារាសម្ដែងវ័យ ៥៧ឆ្នាំរូបនេះ ធ្លាប់ត្រូវបុរសម្នាក់រំលោពបំពានបន្ទាប់ពីការញ៉ាំបាយជាមួយគ្នាដើម្បីពិភាក្សារឿងការងារ ។ អ្នកស្រីបន្ថែមថា គាត់មានការតក់ស្លុតជាខ្លាំង មិនចង់ជឿថាវាបានកើតឡើង និងមិនដែរលើកយកមកនិយាយរហូតមកដល់ឥលូវ ។

ក្នុងឆ្នាំ ១៩៨៧ អ្នកស្រីបានទៅញ៉ាំអាហារពេលល្ងាចជាមួយបុរសម្នាក់ដោយមិនបញ្ចេញឈ្មោះដើម្បីចូលធ្វើការសិល្បៈវិញបន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Princeton ។ អ្នកស្រីចាំបានថា គាត់ចូលទៅបន្ទប់របស់បុរសនោះក្រោយពេលបាយរួច ហើយបាត់បុរសនោះមួយសន្ទុះទើបគាត់ស្ទុះទៅយកកែវយឹតមកឆ្លុះមើលគេលេងបាល់តាមបង្អួច ។

បន្តិចក្រោយមកស្រាប់តែបុរសនោះលេចចេញពីណាមិនដឹងទាំងស្រាតននោលគោក និងធ្វើសកម្មភាពចាប់បង្ខំអ្នកស្រីភ្លាមៗតែម្ដង ។ ក្នុងហេតុការណ៍នេះផងដែរ Brooke មិនសូវបានតដៃប៉ុន្មានទេ ដោយសារការភិតភ័យ និងខ្លាចប៉ះពាល់អាយុជីវិតរបស់ខ្លួន ។ ទីបំផុត អ្នកស្រីរួចជីវិត ហើយជិះតាក់ស៊ីទៅផ្ទះមិត្តភក្ដិទាំងយំខ្សឹបខ្សួរនៅតាមផ្លូវមិនឈប់ ។
ទោះបីជា Brooke ព្យាយាមស្វែងរកជំនួយយ៉ាងណាក៏ដោយ ក៏មិនមាននរណាម្នាក់ចេញមុខជួយគាត់ដែរ ដូច្នេះអ្នកស្រីសម្រេចចិត្តលុបរឿងទាំងស្រុងចេញពីចិត្ត និងរាងកាយដោយខ្លួនឯងយ៉ាងរឹងមាំ ។

ការពិតទៅ Brooke Shield ជាតារាសម្ដែងរឿងអាសអាភាសតាំងពីនៅក្មេងមកម្ល៉េះ ប៉ុន្តែអ្នកស្រីពូកែថែរក្សាខ្លួនប្រាណឲ្យនៅបរិសុទ្ធរហូតដល់មានអាយុ ២២ឆ្នាំឯណោះ នេះបើយោងតាមស្វាមីរបស់អ្នកស្រីប្រាប់ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ Brooke Shields ធ្លាប់ថតឲ្យទស្សនាវដ្ដី Playboy រហូតក្លាយជាតារាល្បីល្បាញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


