ជីវិតកម្សាន្ដ
Baifern ស្លៀកឈុតប្រពៃណីចិន ហ្វេនសរសើរសម្រស់មិនដាច់ពីមាត់
កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ តារាសម្ដែង Baifern Pimchanok បានស្លៀកឈុតប្រពៃណីចិន ដើម្បីជួបអ្នកគាំទ្រ ក្នុងពិធីបុណ្យចូលឆ្នាំចិន Chao Pho-Chao Mae Pak Nam Pho នៅឯ ខេត្ត Nakhon Sawan។

ជាមួយគ្នានោះដែរ Baifern Pimchanok បានបង្ហោះរូបភាព និងថ្លែងអំណរគុណដល់អ្នកគាំទ្រខេត្ត Nakhon Sawan យ៉ាងវែងអន្លាយថា សូមអរគុណចំពោះអ្នកគាំទ្ររបស់ Nakhon Sawan ទាំងអស់។ ការស្វាគមន៍ដ៏កក់ក្តៅបំផុតមិនធ្លាប់មាន”។ស្របពេលដែរសម្រស់របស់តារាស្រីរូបនេះបានឆក់ទាញចំណីអារម្មណ៍មហាជនជាច្រើនព្រោះកម្រឃើញនាងស្លៀកឈុតប្រពៃណីចិនបែបនេះពីមុនណាស់។

ក្នុងចំណោមរូបភាពប៉ុន្មានសន្លឹករបស់ Baifern Pimchanok ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហាញសម្រស់ដ៏ផូរផង់ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន។ ទស្សនិកជនជាច្រើនក៏បានបញ្ចេញមតិពោលសរសើរថា តារាសម្ដែងរូបនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសម្រស់ស្អាតទ្វេដង ដែលគេថា មនុស្សមានស្នេហាគិតអីក៏ស្រស់ថ្លាដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Engfa ថា តាំងពីក្លាយជាបវរកញ្ញា អ្នកគាំទ្រហ៊ានចាយប្រាក់ទិញវត្ថុផ្គាប់ចិត្តនាងគ្រប់យ៉ាង
ចុចអាន៖បវរកញ្ញាចក្រវាល Amanda នឹងជំនួសតំណែង Matt ក្លាយជាតួឯកស្រីក្នុងរឿងភាគថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


