ជីវិតកម្សាន្ដ
តួឯកស្រីរឿង Avatar ក្លាយជារាជិនីនៅ Box Office ក្រោយរកចំណូលបានលើសគេបង្អស់
តារាសម្ដែង Zoe Saldaña តួឯកស្រីក្នុងខ្សែភាពយន្ត Avatar ទាំងពីរវគ្គ ក្លាយរាជិនីកំពូលគេបង្អស់ នៅលើ Box Office បន្ទាប់ពីរកចំណូលបានជិត ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្រោយពេលភាពយន្តរបស់នាងផ្ទុះល្បីផ្ទួនៗ។

ក្រោយពីខ្សែភាពយន្តធំៗទាំង ៤ របស់ Zoe Saldaña ទទួលជោគជ័យនៅលើទីផ្សារភាពយន្តជាសកល នាងក៏ដណ្ដើមបានតំណែងកំពូលជាតារាស្រីរកចំណូលបានច្រើនគេនៅលើ Box Office និងក្លាយជាតារាសម្ដែងលំដាប់ទី២ នៅលើលោក ដែលរកចំណូលបានខ្ពស់បំផុត។

ក្នុងនោះដែរ ភាពយន្តល្បីៗដែលអាចរកចំណូលបានរាប់សិបកោដដុល្លាររបស់តារាសម្ដែងអាមេរិកាំងរូបនេះ រួមមានរឿង “Avatar” វគ្គ១ ឆ្នាំ២០០៩ រកចំណូលបាន ២.៩ពាន់លានដុល្លារ, រឿង “Avengers: Infinity War” ឆ្នាំ២០១៨ រកចំណូលបាន ២.០៥ពាន់លានដុល្លារ, រឿង “Avengers: Endgame” ឆ្នាំ២០១៩ រកចំណូលបាន ២.៨ពាន់លានដុល្លារ និងរឿង “Avatar: The way of water” ឆ្នាំ២០២២ រកចំណូលបាន ២.០២ពាន់លានដុល្លារ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកស្រីភាពយន្ត Avatar ក្លាយជាតារាសម្ដែងរកចំណូលបានខ្ពស់ជាងគេលំដាប់ទី២ ប្រចាំឆ្នាំ២០២៣
ចុចអាន៖ មនុស្ស ៣ នាក់រងរបួស ពេលថតកម្មវិធី Squid Game: The Challenge
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


