ជីវិតកម្សាន្ដ
LISA ប្រើកាតធនាគារពណ៌ខ្មៅ ខណៈមានតែសេដ្ឋីលំដាប់ទើបមានសិទ្ធប្រើប្រាស់
LISA នៃសមាជិកក្រុមចម្រៀងនារី BLACKPINK ត្រូវបានគេចាប់អារម្មណ៍ទៅលើកាតឥណទានពណ៌ខ្មៅ ដែលជាប្រភេទកាតមានចំនួនត្រឹមកំណត់មានតែ ១០០០ កាតលើពិភពលោកតែប៉ុណ្ណោះ ។

កាលពីថ្ងៃទី ៣១ ខែមករា Jisoo សមាជិកក្រុម BLACKPINK បានចេញផ្សាយវីដេអូមួយដែលមានចំណងជើងថា “COLOGNE vlog” នៅលើឆានែល YouTube ផ្ទាល់ខ្លួនរបស់នាង។ នៅក្នុងវីដេអូនេះ Jisoo និងសមាជិកមិត្តរួមក្រុម Lisa អាចត្រូវបានគេឃើញទៅលេងទីផ្សារបុណ្យណូអែលនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។

ជាពិសេសអ្នកទាំងពីរបានទិញស្រា នៅពេលបង់ប្រាក់អ្នកលេងអ៊ីនធឺណិតត្រូវបានចាប់អារម្មណ៍ទៅកាន់កាតឥណទាននៅក្នុងកាបូប Lisa បានទាញចេញ។ ក្នុងនោះកាតដែល Lisa ប្រើគឺជាប្រភេទកាត“The Black Edition 3” របស់ Hyundai Card ហើយកាតនេះចំនួនត្រឹមកំណត់មានតែ ១០០០ កាតលើពិភពលោក ហើយកាតខ្មៅនេះត្រូវបានប្រគល់ជូនដោយធនាគារផ្ទាល់ សម្រាប់បុគ្គលដែលមានប្រាក់ចំណូលខ្ពស់ បុគ្គលដែលចាយប្រាក់ធំ ដោយកាតនេះមិនមានចំនួនកំណត់ក្នុងការចាយប្រចាំថ្ងៃឡើយ។

យ៉ាងណាមិញ ក្រៅពី LISA សមាជិកក្រុម BLACKPINK នៅមានអ្នកផ្សេងដែលមានកាតពណ៌ខ្មៅប្រើប្រាស់រួមមាន តារាសម្តែង Lee Jung Jae , Jin និង Jungkook សមាជិក BTS តារាសម្ដែង Jun Ji Hyun ក៏ដូចជា G-Dragon សមាជិក BIGBANG ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK និង BTS នឹងចូលរួមដណ្ដើមពានរង្វាន់ ‘2023 Nickelodeon Kids’ Choice Awards’
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


