ជីវិតកម្សាន្ដ
តារាប៉ុប Beyonce បំបែកឯកទគ្គកម្មឈ្នះពានរង្វាន់ Grammy ច្រើនបំផុត
កំពូលតារាប៉ុប Beyonce ដណ្ដើមបានពានរង្វាន់ Grammy Awards 2023 ចំនួន ៩ពានរង្វាន់តែម្នាក់ឯង វ៉ាផ្ដាច់តារាចម្រៀង Adele និងតារាចម្រៀងប្រុស Harry Styles សម្រាប់កំពូលអាល់ប៊ុមប្រចាំឆ្នាំរបស់នាង ហើយវាក៏ធ្វើឱ្យតារាចម្រៀងសញ្ជាតិអាមេរិកាំងរូបនេះ បំបែកកំណត់ត្រាពិភពលោកផងដែរ។

កាលពីថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ តារាចម្រៀងប៉ុប Beyonce បានបំបែកឯកទគ្គកម្មឈ្នះពានរង្វាន់ក្នុងអាជីពជាអ្នកចម្រៀងច្រើនបំផុត នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy ដែលពានរង្វាន់សរុបរបស់នាង បូករួមជាមួយស្វាមីមានដល់ទៅ ៨៨ពានរង្វាន់។

គួរបញ្ជាក់ថា ពានរង្វាន់ Grammy គឺជាពានរង្វាន់ដែលរៀបចំដោយ Recording Academy សម្រាប់ទទួលស្គាល់ “សមិទ្ធិផលឆ្នើមក្នុងឧស្សាហកម្មតន្ត្រី” របស់សហរដ្ឋអាមេរិក ហើយពាននេះតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ដោយឡែកសម្រាប់ពានរង្វាន់ Grammy ឆ្នាំ២០២៣ ដែលរៀបចំនៅកណ្តាលទីក្រុង Los Angeles កាលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានតន្ត្រីករ ផលិតករ និងអ្នកនិពន្ធបទចម្រៀងជិត ១៣,០០០នាក់អញ្ជើញចូលរួម ក្នុងនោះតារាចម្រៀង Beyonce ទទួលពានរង្វាន់ច្រើនជាងគេបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ទះផ្លូវពេក Beyoncé ខកខានទទួលរង្វាន់ក្នុងកម្មវិធី Grammys ២០២៣
ចុចអាន៖ Matthew ជាតារាថៃតែមួយគត់ ឈ្នះពានរង្វាន់លំដាប់ពិភពលោក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


