Connect with us

KPT+

តួឯកប្រុស “Squid Game” ពីអ្នករត់តុកាហ្វេ ក្លាយជាកំពូលតារាស៊ីថ្លៃខ្ពស់ជាងគេរបស់កូរ៉េខាងត្បូង

បានផុស

នៅ

តួឯកប្រុសខ្សែភាពយន្តរឿង “Squid Game” លោក ​Lee Jung-jae តស៊ូពីអ្នករត់តុកាហ្វេ ក្លាយជាកំពូលតារាស៊ីថ្លៃជាងគេបំផុតរបស់កូរ៉េខាងត្បូង និងជាសហគ្រិនជោគជ័យដែលកំពុងកាន់កាប់ទ្រព្យសម្បត្តិរាប់លានដុល្លារនៅក្នុងដៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lee Jung-jae គឺជាតារាសម្តែង តារាបង្ហាញម៉ូដ ផលិតករខ្សែភាពយន្ត និងជាអ្នកជំនួញដ៏ជោគជ័យមួយរូបលំដាប់ប្រទេស។ លោកត្រូវបានគេចាត់​ទុក​​ជា​តារា​សម្ដែង​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យខ្លាំង​បំផុត ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយប្រឡូកសិល្បៈប្រមាណជាង ៣០ឆ្នាំមកនេះ លោក​ទទួលបាន​ពាន​រង្វាន់​ធំៗជាច្រើន ជាពិសេសក្លាយជាតារាប្រុសមានប្រាក់ចំណូលច្រើនជាងគេក្នុងវិស័យភាពយន្តកូរ៉េ។

ជីវិតដំបូង

Lee Jung-jae កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧២ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Dongguk ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីនាយកដ្ឋានសិល្បៈ និងភាពយន្ត នៅក្នុងខែសីហា ឆ្នាំ២០០៨។

មុនឈានជើងលើវិថីសិល្បៈ តារាប្រុសវ័យ ៤៩ឆ្នាំរូបនេះ ធ្លាប់ជាអ្នកតុក្នុងហាងកាហ្វេ អស់រយៈពេលជាច្រើនឆ្នាំ ទើបចូលខ្លួនធ្វើជាតារាបង្ហាញម៉ូដ ក្នុងអំឡុងឆ្នាំ ១៩៩០ ហើយបានលេចមុខក្នុងភាពយន្តដំបូងបំផុតនាឆ្នាំ ១៩៩៣។

អាជីពជាតារាសម្ដែង

ក្រោយបង្ហាញខ្លួនជាតារាបង្ហាញម៉ូដ Lee Jung-jae ចាប់ផ្តើមអាជីពជាតារាសម្តែងលើកដំបូងក្នុងខ្សែភាពយន្ត Dinosaur Teacher ឆ្នាំ១៩៩៣ និងបន្តបង្ហាញវត្តមាននៅក្នុងភាពយន្តភាគលើកញ្ចក់ទូរទស្សន៍ជាបន្តបន្ទាប់ រហូតមានឈ្មោះបោះសំឡេង ក្នុងវិស័យភាពយន្ត។ ក្នុងអំឡុងឆ្នាំ ១៩៩៨ តារាសម្ដែងរូបនេះ បានឈ្នះពានរង្វាន់ដំបូងបំផុតគឺពានរង្វាន់ An Affair ពីកម្មវិធី E J-yong ហើយឆ្នាំដដែលនេះ លោកបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើម ២ទៀត នៅក្នុងកម្មវិធី Blue Dragon Film Awards និងពីសមាគមអ្នកវិភាគកុនកូរ៉េ។

ទោះបីទទួលបានជោគជ័យយ៉ាងច្រើនពីអតីតកាលក្ដី នៅអំឡុងឆ្នាំ ២០០៧-២០០៩ ជាឆ្នាំដែល Lee Jung-jae ធ្លាក់កូដយ៉ាងខ្លាំង ដោយសារខ្សែភាពយន្តរបស់លោករកចំណូលបានតិចបំផុត ហើយវាមិនទទួលបានការគាំទ្រពីទស្សនិកជនទាល់តែសោះ។

យ៉ាងណាមិញ ក្នុងឆ្នាំ២០១០ អាជីពជាតារាសម្ដែងចាប់ផ្ដើមល្អប្រសើរឡើងវិញ ដោយលោកបានលេចមុខនៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនាដ៏ល្បីល្បាញឆ្នាំរឿង “The Housemaid” ដែលវាត្រូវបានយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្ត Cannes ​និងមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ ហើយ Lee Jung-jae បានឈ្នះពានរង្វាន់តារាសម្ដែងល្អពីខ្សែភាពយន្តនេះ។ ចាប់ពីឆ្នាំ២០១០-២០១៩ លោកបន្តលេចមុខជាតួឯកក្នុងភាពយន្តល្បីៗជាច្រើនរឿង និងដណ្ដើមបានពានរង្វាន់តារាសម្ដែងឆ្នើមជាបន្តបន្ទាប់ សរុបប្រមាណ ១១ពាននរង្វាន់។

នៅឆ្នាំ២០២១ Lee Jung-jae ទទួលបានភាពល្បីល្បាញស្ទើរពាសពេញពិភពលោក ​ក្រោយដើរតួជា Seong Gi-hun ក្នុងខ្សែភាពយន្ត “Squid Game” របស់ Netflix។ បន្ទាប់ពីសម្ដែងជាតួឯកក្នុងភាពយន្តនេះ លោកឈ្នះពានរង្វាន់ធំជាច្រើនដូចជា ពានរង្វាន់តារាសម្ដែងល្អបំផុតពីកម្មវិធី Critics’ Choice Television Award ពានរង្វាន់តារាសម្ដែងល្អបំផុតពីកម្មវិធី Golden Globe Award ពានរង្វាន់តារាសម្ដែងឆ្នើមពីកម្មវិធី TV Series Drama, Primetime Emmy Award  និងពានរង្វាន់តារាសម្ដែងឆ្នើមពីកម្មវិធី Screen Actors Guild Award។

ការបណ្តាក់ទុនអាជីវកម្ម

ក្រៅពីអាជីពសម្ដែង Lee Jung-jae ក៏ជាពាណិជ្ជករមួយរូបផងដែរ ដោយលោកបានបើកដំណើរការភោជនីយដ្ឋានអាហារអ៊ីតាលីមួយនៅទីក្រុងសេអ៊ូល និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Seorim C&D ជាមួយមិត្តជិតស្និទ្ធរបស់លោក។ បន្ថែមពីលើនេះ លោកគឺជា CEO ផលិតកម្មកម្សាន្តមួយដែលមានឈ្មោះថា “Artist Company” ។ យោងតាមប្រភពពី Celebrity Net Worth បានឱ្យដឹងថា ឆ្នាំ២០២២នេះ Lee Jung-jae មានទ្រព្យសម្បត្តិប្រមាណ ១២លានដុល្លាអាមេរិក។

សកម្មភាពសប្បុរសធម៌

ក្រៅពីលេចមុខជាតារាភាពយន្ត និងជាតារាម៉ូដែល តួឯកប្រុសរឿង “Squid Game” ក៏ជាសប្បុរសជនក្នុងសកម្មភាពមនុស្សធម៌ផងដែរ។ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោកបានបរិច្ចាគប្រាក់ ១០០លានវ៉ុន (ប្រហែល ៦៩,០០០ដុល្លារអាមេរិក) ទៅសមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ។

ជីវិត​ឯកជន

ទន្ទឹមនឹងភាពល្បីល្បាញ Lee Jung-jae ធ្លាប់មានរឿងអាស្រូវមួយចំនួនផងដែរ។ កាលពីឆ្នាំ១៩៩៩ លោកត្រូវបានចោទប្រកាន់ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បន្ទាប់ពីបើករថយន្តបុកគេ និងត្រូវបានតុលាការដកសិទ្ធិប័ណ្ណបើកបរ។ ក្នុងឆ្នាំ២០០២ លោក ត្រូវបានចោទប្រកាន់ពីបទល្មើសដដែល និងត្រូវដកសិទ្ធិប័ណ្ណបើកបរម្ដងទៀត។

ក្រៅពីនោះ កាលពីខែមករា ឆ្នាំ២០១៥ តារាប្រុសរូបនេះបានសាងរឿងអាស្រូវស្នេហា ជាមួយអ្នកស្រី Im Se-ryung  ដែលជាអតីតភរិយារបស់ប្រធានក្រុមហ៊ុន Samsung ប៉ុន្តែរឿងនេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយពីលោកមិនបានចេញមុខបកស្រាយ។ បច្ចុប្បន្ន Lee Jae-yong ជាបុរសនៅលីវ លោកមិនទាន់រៀបការ ក៏ពុំមានទំនាក់ទំនងស្នេហាជាមួយនរណាដែរ ខណៈកាលពីពេលកន្លងទៅលោកធ្លាប់មានទំនាក់ទំនងស្នេហាតែម្ដងគត់ជាមួយតារាសម្ដែង Kim Min-hee៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ធ្លាយតម្លៃខ្លួនតួឯកប្រុស “Squid Game” វគ្គ២ សម្ដែងមួយភាគ សឹងចាយបានកន្លះជីវិត

ចុចអាន៖ តួរឿង “Squid Game” ទម្លាក់ Kim Soo Hyun ក្ដោបយកតំណែង តារាប្រុសស៊ីថ្លៃខ្ពស់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៦ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៨ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥១ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម