Connect with us

ជីវិតកម្សាន្ដ

មកស្គាល់កាន់តែច្បាស់ ពីអនាគតភរិយារបស់តួអង្គ Captain America

បានផុស

នៅ

តារាសម្ដែងសញ្ជាតិអាមេរិកលោក Chris Evan ដែលគ្រប់គ្នាភាគច្រើនស្គាល់ថាជាតួអង្គ Captain America ចាប់ផ្ដើមមានស្នេហាច្បាស់លាស់ហើយ នារីដ៏សំណាងនោះគឺ Alba Baptista អាយុ ២៥ ឆ្នាំ ។ ខាងក្រោមនេះជារឿង ៣ យ៉ាងដែលយើងគួរដឹងពី Alba ៖

១. នាងគឺជាតារាសម្ដែង

រឿងល្បីបំផុតសម្រាប់ Alba គឺ “អ្នកចម្បាំងយាយជី ឬ Warrior Nun” មានចាក់ផ្សាយក្នុង Netflix រឿងនេះនិយាយពីជីវិតក្មេងកំព្រាដែលមានយុទ្ធសិល្ប៍ហើយបានចូលរួមនិកាយសម្ងាត់ជាដូនជីតាមប្រមាញ់បិសាច ។ មិនតែប៉ុណ្ណោះ Alba ក៏ដើរតួជា Natasha នៅក្នុងរឿងភាគប្រវត្តិសាស្ត្រឆ្នាំ ២០២២ ដែរគឺ “Mrs. Harris Goes to Paris” ពីមុននាងធ្លាប់ធ្វើការនៅក្នុងកម្មវិធីព័រទុយហ្គាល់ដូចជា A Criação, A Impostora និង Jogo Duplo ទៀតផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. នាងគឺជាកូនកាត់ព័រទុយហ្គាល់ និងប្រេស៉ីល

តារាសម្ដែងកូនកាត់រូបនេះមានស្រុកកំណើតនៅទីក្រុងលីសបូន ប្រទេសព័រទុយហ្គាល់ និងចេះនិយាយ ៥ ភាសារួមមាន អាឡឺម៉ង់, អង់គ្លេស, បារាំង, អេស្ប៉ាញ, និងព័រទុយហ្គាល់ ។

៣. ស្នេហារបស់នាងគឺជាទំនាក់ទំនងច្បាស់លាស់

មានសេចក្ដីរាយការណ៍មួយកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ផ្សព្វផ្សាយថា Chris និង Alba ប្រៀបបីដូចមនុស្សតែមួយ អ្នកទាំងពីរស្រលាញ់គ្នាជាងមួយឆ្នាំហើយគេសង្កេតឃើញ Chris សប្បាយចិត្តជាងមុនឆ្ងាយណាស់សូម្បីតែគ្រួសារនិងមិត្តភ័ក្តិសុទ្ធតែស្រលាញ់ពេញចិត្ត Alba ទាំងអស់ ។

ត្រលប់មកតួអង្គ Captain America វ័យ ៤១ ឆ្នាំខាងលើវិញ លោកតែងតែសង្ឃឹមថាអាចចាប់ផ្ដើមគ្រួសារនៅថ្ងៃណាមួយនឹងគូព្រេងរបស់ខ្លួនព្រោះស្នេហានិងគ្រួសារសំខាន់ជាងស្នាដៃការងារសម្រាប់ជីវិតមនុស្ស ជាពិសេសជីវិត Chris ផ្ទាល់តែម្ដង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ អតីតអ្នកកីឡាកាស Dave Bautista បញ្ចប់ក្ដីសុបិនចង់ដើរតួជា Bane ក្នុងរឿងមនុស្សប្រចៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម