ជីវិតកម្សាន្ដ
ហ្វាន ពីងពីង បង្ហាញមុខម្តងទៀត នៅឯមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង
បន្ទាប់ពីឆ្លងកាត់រឿងអាស្រូវគេចពន្ធអស់មួយរយៈ តារាសម្តែង ហ្វាន ពីងពីង បានបង្ហាញមុខជាថ្មីម្តងទៀត ដោយទៅចូលរួមមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងគម្រោងភាពយន្តចុងក្រោយបំផុតរបស់នាងដែលចាក់បញ្ចាំងនៅទីនេះ។

យ៉ាងទៅតាមប្រភព Sina បានឲ្យដឹងថាតារាសម្តែង ហ្វាន ពីងពីង បានបង្ហាញខ្លួននៅអាកាសយានដ្ឋានប៉េកាំង ដើម្បីទៅអឺរ៉ុប។ នាងនឹងចូលរួមក្នុងមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ និង Paris Fashion Week នៅឯប្រទេសបារាំង ដែលភាពទាក់ទាញ និងប្រណិតភាពនៃសម្រស់របស់នាងទាក់ទាញចំណាប់អារម្មណ៍សាធារណ ជនជាខ្លាំង ។

គម្រោងភាពយន្តចុងក្រោយបង្អស់របស់ ហ្វាន ពីងពីង និងតារាសម្តែងកូរ៉េ Lee Joo Young នឹងត្រូវដាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំងលើកទី ៧៣ នៅថ្ងៃទី ២៦ ខែ កុម្ភៈ។ ខ្សែភាពយន្តនេះក៏បានចូលទៅក្នុងប្រភេទរឿង Panorama នៅក្នុងមហោស្រពភាពយន្តឆ្នាំនេះផងដែរ ។

នៅក្នុងខ្សែភាពយន្តនេះ ហ្វាន ពីងពីងនិងតារាសម្តែងកូរ៉េ Lee Joo Young ដើរតួជាគូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដែលភាពយន្តនេះនិយាយពីរឿងស្ត្រីពីរនាក់ដែលព្យាយាមរត់ចេញពីស្វាមីយ៉ាងអស់សង្ឃឹម ជាពិសេសអ្នកទាំងពីរនិងមាននឹងមានឈុតក្ដៅសាច់គួរសម ហើយហ្វាន ពីងពីង នឹងនិយាយភាសាកូរ៉េសម្រាប់ភាពយន្តទាំងមូល ។

ទោះបីជានាងមិនមានសកម្មភាពសិល្បៈនៅក្នុងប្រទេសចិនបន្ទាប់ពីរឿងអាស្រូវគេចពន្ធក៏ដោយក៏ ហ្វាន ពីងពីង នៅតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នៅក្រៅប្រទេស លើសពីនេះ នាងក៏ទទួលបានជោគជ័យក្នុងមុខជំនួញម៉ាកគ្រឿងសម្អាងរបស់ខ្លួនផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Lee Jongsuk ទម្លាយចរិតមិត្តស្រី IU ជាមនុស្សកំប្លែងបំផុតក្នុងលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


