ជីវិតកម្សាន្ដ
Mai Davika ស្រក់ទឹកភ្នែកដើរចេញពីរោងកុន
រូបភាពច្រើនសន្លឹកដែលមិត្តប្រុសរបស់ Mai Davika បានបង្ហោះលើ IG ស្ទូរី កំពុងបង្កការងឿងឆ្ងល់ពីបណ្ដាអ្នកគាំទ្រជាច្រើន បន្ទាប់ពីឃើញនាងយកដៃជូតទឹកភ្នែកដើរចេញពីរោងកុន។

យ៉ាងណាមិញ ផ្អែកតាមការបកស្រាយរបស់តារាសម្ដែងប្រុស និងត្រូវជាមិត្តប្រុស Mai Davika បានបញ្ជាក់ថា នាងយំសស្រោកក្រោយទស្សនាភាពយន្តមួយដែលបង្ហាញពីភាពសោកសៅខ្លាំង។ ក្នុងពេលដែលនាងកំពុងយំ អ្នកដឹកនាំរឿង Ter ក៏បានសួរបញ្ជាក់ថា ខ្លួនជាអ្នកធ្វើឲ្យមិត្តស្រីឈឺចាប់ ឬមានការទើសទាល់កន្លែងណាទើបបានជាយំបែបនេះ?

ក្រោយមក ទើប Mai Davika បាននិយាយថា នាងយំតាមសាច់រឿងដែលបានទស្សនាជាមួយមិត្តប្រុស ហើយទ្រាំមិនបាននឹងភាពយន្តដ៏កម្សត់នេះ ទើបយំពេលដើរចេញពីរោងកុនមក។ ទន្ទឹមនោះដែរ តារាស្រីរូបនេះ ក៏បានបង្ហោះរូបខ្លួនឯង ពេលកំពុងយំ និងបានសរសេរសារអមនឹងរូបភាពថា “តោះទៅមើលកុន! តែបែរជាយំនឹងភាពយន្តទៅវិញក្រោយមកទើប Ter ទោយកឡានតែខ្ញុំនៅតែយំធ្វើឲ្យគាត់កាន់តែឆ្ងល់។ រឿងមួយនេះ ពិតជាបង្កប់ភាពសោកសៅខ្លាំងណាស់។

ទោះយ៉ាងណា Mai Davika មិនបានបញ្ចាក់ថានាងនិងគូស្នេហ៍ទស្សនាភាពយន្តមានចំណងជើងអ្វីទេ ខណៈ គូស្នេហ៍ដ៏គួរឲ្យស្រលាញ់ Mai-Ter តែងតែងបង្ហាញឲ្យអ្នកគាំទ្របានឃើញភាពផ្អែមល្ហែមរបស់ពួកគេជារឿយៗ មិនថាតាមរយៈជារូបភាព ឬវីដេអូឃ្លិបនោះទេ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Janie ប្រកាសវិលចូលសិល្បៈវិញ ហើយអាចនឹងថតឈុតរោលរាលលើសមុន
ចុចអាន៖ជាទូតសុឆន្ទៈឲ្យប្រេនតែមួយ តែតារាថៃ Bright វ៉ាដាច់ Son Heung Min រកចំណូលខ្ពស់បំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


