ជីវិតកម្សាន្ដ
ហ្វាន ពីងពីង រំលឹកការឈឺចាប់អំឡុងពេលជាប់បម្រាម រយៈពេល ៥ឆ្នាំ
នៅដើមឆ្នាំ២០២៣នេះ តារាសម្ដែង ហា្វន ពីងពីង (Fan Bingbing) បានត្រឡប់ចូលពិភពកម្សាន្តវិញ បន្ទាប់ពីរឿងអាស្រូវគេចពន្ធធ្វើឱ្យប៉ះពាល់ដល់អាជីពសិល្បៈអស់រយៈពេល ៥ឆ្នាំកន្លងមក។ ស្របពេលដែលលេចមុខជាអន្តរជាតិនៅឯមហោស្រពភាពយន្ត ទីក្រុងប៊ែកឡាំង ប្រទសអាល្លឺម៉ង់ និងនៅក្នុងកម្មវិធី Paris Fashion Week ប្រទេសបារាំង តារាស្រីវ័យ ៤១ឆ្នាំរូបនេះ បានបើកចិត្តទម្លាយភាពឈឺចាប់ដែលនាងជួបប្រទះ អំឡុងពេលហាមឃាត់ មិនឱ្យមានមុខនៅក្នុងពិភពកម្សាន្តចិន។

នៅក្នុងសន្និសីទសារព័ត៌មាននៃមហោស្រពភាពយន្ត រាជិនីសម្រស់ចិនរូបនេះ បានចែករំលែកថា ប៉ុន្មានឆ្នាំកន្លងមកនេះ នាងបានជួបរឿងឈឺចាប់ និងរងភាពអាម៉ាស់ជាច្រើន។ នាងបាត់បង់ទំនុកចិត្តពីទស្សនិកជន ដោយមិនអាចសម្ដែងបានរហូតដល់ ៥ឆ្នាំ។ ពេលនោះជីវិតរបស់នាងហាក់ជាប់គាំងមួយកន្លែងអ៊ីចឹង។

ថ្វីត្បិតក្នុងអំឡុងពេលនោះ ហ្វាន ពីងពីង ទទួលបានធ្វើការងារផ្សេងៗដើម្បីរកចំណូល ប៉ុន្តែនាងនៅតែទន្ទឹងរង់ចាំឱកាសវិលត្រឡប់មកសិល្បៈវិញ។ ពីងពីង លាតត្រដាងទាំងទឹកភ្នែករលីងរលោងថា ការមិនអនុញ្ញាតឲ្យនាងសម្ដែងក្នុងភាពយន្តអស់ពេលជាច្រើនឆ្នាំមកនេះ ពិតជាបម្រាមដ៏ឃោរឃៅសម្រាប់នាង។

យ៉ាងណាមិញ ក្រោយជួបព្យុះភ្លៀង ពេលនេះ ហ្វាន ពីងពីង បានវិលចូលវិស័យសិល្បៈពេញសិទ្ធិឡើងវិញ ដោយនាងបានចូលរួមសម្ដែងទាំងភាពយន្តចិន និងកូរ៉េ ព្រមទាំងបង្ហាញខ្លួនលើឆាកអន្តរជាតិលំដាប់ពិភពលោកទៀតផង៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វាន ពីងពីង បង្ហាញមុខម្តងទៀត នៅឯមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង
ចុចអាន៖ Fan Bingbing ទម្លាយការពិត ក្រោយបាត់ខ្លួនពីវិស័យសិល្បៈជាង ៥ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


