ជីវិតកម្សាន្ដ
Fan Bingbing ទម្លាយការពិត ក្រោយបាត់ខ្លួនពីវិស័យសិល្បៈជាង ៥ ឆ្នាំ
ក្រោយមុខពីវិស័យសិល្បៈជាង៥ឆ្នាំ តារាសម្ដែងចិន Fan Bingbing បានចូលរួមមហោស្រពភាពយន្ត Berlin លើកទី ៧៣ ក្នុងប្រទេសអាល្លឺម៉ង់ ដោយនាងបានផ្ដល់បទសម្ភាសន៍ទម្លាយការពិតថា តាមពិតនាងបានរៀនពីរឿងជាច្រើនក្នុងជីវិត។
បន្ទាប់ពីត្រូវបានអាជ្ញាធរចិនចោទប្រកាន់ពីបទគេចពន្ធក្នុងចំនួនទឹកប្រាក់ ៨៨៣ លានយន់ តារាសម្ដែង Fan Bingbing ស្រាប់តែបាត់មុខពីវិស័យសិល្បៈចាប់តាំងតាំងពីឆ្នាំ ២០១៨ ហើយក្នុងអំឡុងពេលនោះអ្នកគាំទ្រពិតជាមានការព្រួយបារម្ភ និងចង់ដឹងថានាងបាត់ទៅណាដែរ។
ដោយឡែក តារាសម្ដែងវ័យអាយុ ៤១ ឆ្នាំរូបនេះ បានផ្តល់បទសម្ភាសន៍ក្នុងសន្និសិទកាសែតក្នុងពេលដែលនាងមានវត្តមានចូលរួមមហោស្រពភាពយន្ត Berlin ដោយថ្លែងអំណរគុណដល់អ្នកគាំទ្រ និងនិយាយថា “អរគុណដល់មិត្តភ័ក្តិ របស់ខ្ញុំមកពីជុំវិញពិភពលោក ខ្ញុំសុខសប្បាយទេ! ៥ឆ្នាំមកនេះខ្ញុំនៅផ្ទះនិងបានធ្វើរឿងជាច្រើន ជីវិតមនុស្សយើងទាំងអស់គ្នាមានការឡើងចុះ វាប្រហែលជាពិបាកខ្លាំងណាស់ក្នុងអំឡុងពេលនោះ។ ប៉ុន្តែអ្នកនឹងរៀនបានច្រើនពីវា។ ឥឡូវនេះអ្វីគ្រប់យ៉ាងគឺរលូនវិញហើយ!”
តារាសម្ដែង Fan Bingbing ក៏បានបន្ថែមទៀតថា ”បញ្ហាប្រឈមចុងក្រោយគឺខ្ញុំមិនបានសម្ដែងរយៈពេល៥ឆ្នាំមកហើយ ដូច្នេះខ្ញុំចង់រករឿងមួយ និងការបញ្ចាំងភាពយន្ត តួអក្សរដែលនឹងឆ្លុះបញ្ចាំងពីស្ថានភាពចិត្តរបស់ខ្ញុំនាពេលនេះ”។
សូមបញ្ចាក់ដែរថារឿង “Green Night” ដែលនាងដើរតួជាជនអន្តោប្រវេសន៍ចិន និងធ្វើការជាសន្តិសុខនៅព្រលានយន្តហោះក្នុងទីក្រុងសេអ៊ូល កូរ៉េខាងត្បូង គឺជាភាពយន្តទីមួយ ក្រោយពេលតារាស្រីរូបនេះបាត់ខ្លួនពីវិស័យភាពយន្តដល់ទៅ៥ឆ្នាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាទូតសុឆន្ទៈឲ្យប្រេនតែមួយ តែតារាថៃ Bright វ៉ាដាច់ Son Heung Min រកចំណូលខ្ពស់បំផុត
ចុចអាន៖អ្នកលេងអ៊ីនធឺណិតរិះគន់ ឈិន ឡុង ក្រោយដើរតួឯកស្នេហាជាមួយតារាស្រីវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


