ជីវិតកម្សាន្ដ
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
បញ្ហារបស់ស្រី Bella Ranee កំពុងត្រូវគេនិយាយច្រើនមានទាំងល្អនិងអាក្រក់ព្រមគ្នា បន្ទាប់ពីផ្ដើមចេញពីមាត់ Margie ប៉ុន្តែនាងក៏បានបញ្ជាក់ថាមិនមែនជា Bella ទេ។ រហូតមកដល់ពេលថ្មីៗនេះ អ្នកលេងអ៊ិនធើណេតបានបន្តចែកចាយនៅឃ្លិបចាស់ៗរបស់នាង ឈានដល់ការរិះគន់កាន់តែខ្លាំងក្លា។

ជាក់ស្ដែងមានរូបភាពមួយចំនួនព្រមទាំងឃ្លិបខ្លះៗនៅតែបន្តលេចឡើង ខណៈមនុស្សជាច្រើនបានកត់សម្គាល់ពីពេលវេលាដែលតារាស្រីៗធ្វើការជាមួយគ្នានិង ឈរជាមួយគ្នាដើម្បីថតរូប។ ក្នុងនោះមហាជនសង្កេតឃើញថាគ្រប់គ្នាបានឈរ ហើយផ្អៀងខ្លួនដើម្បីឲ្យអ្នកម្ខាងទៀតអាចឈរថត និងឃើញមុខក្នុងកាំម៉េរាបានគ្រប់គ្នា។ ប៉ុន្តែងាកទៅ Bella ឯណោះនាងបែរឈរត្រង់ផ្លឹង ហើយមិនបែរស្របជាមួយតារាផ្សេងៗទៀតទេ។ ជាមួយគ្នាននេះដែរ គ្រប់គ្នាក៏កត់សម្គាល់ទៀតថា តារាស្រី Chris Horwang បែរទៅខាងដើម្បីឲ្យ Mew Nittha ឈរបានស្រួលជាងមុន ស្របពេលដែល Mew ដកខ្លួនទៅឈរពីក្រោយ Bella វិញ។

ភ្លាមៗនោះដែរ អ្នកលេងអ៊ីនធឺណិតបានសម្រុកបញ្ចេញមតិខុសៗគ្នាថា មនុស្សគ្រប់គ្នាផ្អៀងក្បាលនិងខ្លួនសឹងទាំងអស់ហេតុអ្វី Bella មិនបែរមកស្របគេដែរ? មើលចុះ ភ្នែករបស់ Mew នៅតែបង្ហាញអារម្មណ៍បានយ៉ាងល្អ ទោះមានឧបសគ្គបន្តិចក្ដី។ តែមើលយូរៗ Mew ដូចកំពុងប្រាប់អ្វីៗទាំងអស់ថា នាងប្រាកដជាធុញ។ ក្នុងនោះក៏មានមហាជនខ្លះបានបញ្ចេញមតិថា នេះជារបៀបដែលខ្ញុំយល់ពី Weir កាន់តែច្រើនថា ហេតុអ្វីបានគូនេះសម្រេចចិត្តបែកគ្នា?
ដោយឡែកអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានសម្រុកជីកកកាយឲ្យកក្រើកម្ដងទៀតទាំងឃ្លិបចាស់និងថ្មី ដែលពេលនេះមហាជនជាច្រើនបានបង្វែរអារម្មណ៍ចោទប្រកាន់ Bella ថានាងព្យាយាមពាំងមុខ Taew Natapohn មិនឲ្យបង្ហាញមុខ និងយកពានរង្វាន់តែឯងកាលកម្មវិធី Ais Bangkok Countdown កាលឆ្នាំ២០១៩ ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
ចុចអាន៖មហាជនកោតសរសើរទឹកចិត្តរៀមច្បង Pancake ដែលរុញ Taew ដើរទៅមុខនាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


