ជីវិតកម្សាន្ដ
របស់ម្យ៉ាង Jimin មិនអាចអត់បាន រាល់ពេលធ្វើដំណើរ មិនថាជិតឆ្ងាយ
មនុស្សម្នាក់ៗរមែងមានទម្លាប់ប្លែកៗផ្សេងគ្នា ទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន នៅពេលពួកគេចេញធ្វើការ ធ្វើដំណើរ ឬនៅផ្ទះជាដើម។ ជាមួយគ្នានោះរាល់ពេលធ្វើដំណើរ គ្រប់គ្នាតែងមានរបស់ម្យ៉ាងផ្ទាល់ខ្លួនដាក់តាមជានិច្ច ដែលជារបស់មិនអាចអត់បាន។

តួយ៉ាងតារា K-pop ដ៏ល្បីល្បាញ Jimin សមាជិកនៃក្រុមចម្រៀង BTS តែងតែមានទម្លាប់មួយដែលខុសសមាជិកដទៃ នៅពេលធ្វើដំណើរម្ដងៗ ដែលទម្លាប់នោះគឺតារាប្រុសរូបនេះ តែងតែដាក់ម៉ាសបិទមុខ តាមខ្លួន មិនថាទៅជិតឆ្ងាយ។


ថ្មីៗនេះ ទស្សនាវដ្ដី Vogue បានចេញវីដេអូមួយដែលលាតត្រដាងពីទម្លាប់របស់ Jimin ថា រាល់ពេលចេញដំណើរក្រៅប្រទេស ឬចូលរួមប្រគំតន្ត្រីក្នុងប្រទេសក្ដី លោកមិនភ្លេចដាក់ម៉ាសទៅជាមួយនោះទេ ខណៈសាមីខ្លួនទម្លាយថា មូលហេតុដែលដាក់ម៉ាសទៅតាមជានិច្ច ព្រោះចង់ផ្ដល់សំណើមដល់ស្បែកមុខឱ្យស្រស់ថ្លា មុនបង្ហាញខ្លួនជាសាធារណៈ ព្រមទាំងដើម្បីការពារស្បែកមុនពេលចូលគេង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សារព័ត៌មាន CNN រងពាក្យរិះគន់ពីអ្នកគាំទ្រ ក្រោយបណ្ដុះបង្អាប់សមាជិក BTS
ចុចអាន៖ ភាពយន្តខ្នាតធំរបស់ Weir ចាក់បញ្ចាំងថ្ងៃដំបូង រកចំណូលបានជាង ៩លានបាត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


